កិច្ចការ 27:30 - Khmer Christian Bible ប៉ុន្ដែពេលពួកអ្នកដើរសំពៅរករត់ចេញពីសំពៅ ហើយសម្រូតសំប៉ានទៅក្នុងសមុទ្រ ដោយធ្វើពុតហាក់ដូចជាទម្លាក់យុថ្កាពីក្បាលសំពៅ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកអ្នកដើរសំពៅចង់រត់ចោលសំពៅ ក៏ទម្លាក់សំប៉ានចុះទៅក្នុងសមុទ្រ ធ្វើពុតដូចជាបម្រុងនឹងទម្លាក់យុថ្កាពីក្បាលសំពៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ពេលពួកអ្នកសំពៅចង់រត់ចោលសំពៅ ហើយសម្រូតសំប៉ានទម្លាក់ចុះទៅក្នុងសមុទ្រ ដោយធ្វើដូចជាចង់ទម្លាក់យុថ្កាពីក្បាលសំពៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសម្រូតសំប៉ានចុះទៅក្នុងសមុទ្រ ដោយយកលេសថា គេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសំពៅក៏សំរូតទូកទំលាក់ទឹក ធ្វើដូចជាចង់ទំលាក់យុថ្កាពីខាងក្បាលដែរ តែគេចង់រត់ចោលសំពៅទេ អាល់គីតាប ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសំរូតសំប៉ានចុះទៅក្នុងសមុទ្រ ដោយយកលេសថាគេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។ |
លុះដល់យប់ទីដប់បួន ពេលយើងកំពុងរសាត់នៅកណ្ដាលសមុទ្រអាឌ្រា នៅពាក់កណ្ដាលអធ្រាត្រ ពួកអ្នកដើរសំពៅក៏សនិ្នដ្ឋានថា ពួកគេចូលជិតដីគោកណាមួយហើយ
ហើយដោយខ្លាចក្រែងសំពៅកឿងនៅកន្លែងណាមួយ ពួកគេក៏ទម្លាក់យុថ្កាទាំងបួនចុះពីកន្សៃសំពៅ ហើយពួកគេក៏បន់ឲ្យមានថ្ងៃវិញ
លោកប៉ូលក៏ប្រាប់លោកនាយទាហាន និងពួកទាហានថា៖ «បើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ»