ស្ដ្រីណាដែលជឿថា សេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលនឹងសម្រេចពិតប្រាកដមែន នោះមានពរហើយ»។
កិច្ចការ 27:25 - Khmer Christian Bible ដូច្នេះ បងប្អូនអើយ! ចូររីករាយឡើង ដ្បិតខ្ញុំជឿព្រះជាម្ចាស់ថានឹងកើតមានសព្វគ្រប់ ដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ខ្ញុំ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នករាល់គ្នាអើយ ចូរមានទឹកចិត្តឡើង ដ្បិតខ្ញុំជឿព្រះថានឹងកើតមានដូច្នោះ ដូចដែលព្រះអង្គមានបន្ទូលនឹងខ្ញុំហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បងប្អូនអើយ ចូរមានទឹកចិត្តឡើង ដ្បិតខ្ញុំមានជំនឿដល់ព្រះថា ដែលទ្រង់មានព្រះបន្ទូលមកខ្ញុំ នោះនឹងកើតមកដូច្នោះមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ បងប្អូនអើយ ចូរមានចិត្តក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់ថានឹងបានសម្រេចដូចព្រះអង្គមានព្រះបន្ទូលមែន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានបន្ទូលមកខ្ញុំ នឹងកើតមកដូច្នោះមែន អាល់គីតាប ហេតុនេះបងប្អូនអើយ ចូរមានចិត្ដក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្ដលើអុលឡោះថា នឹងបានសម្រេចដូចទ្រង់មានបន្ទូលមែន |
ស្ដ្រីណាដែលជឿថា សេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលនឹងសម្រេចពិតប្រាកដមែន នោះមានពរហើយ»។
ប៉ុន្ដែលោកនាយទាហានជឿអ្នកបើកសំពៅ និងម្ចាស់សំពៅច្រើនជាងពាក្យសំដីដែលលោកប៉ូលនិយាយ។
ហេតុនេះហើយ បានជាខ្ញុំរងទុក្ខលំបាកទាំងអស់នេះ ប៉ុន្ដែខ្ញុំមិនខ្មាស់ឡើយ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីៗដែលព្រះអង្គផ្ញើទុកនឹងខ្ញុំបានរហូតដល់ថ្ងៃនោះ។