ប៉ុន្ដែ នៅក្នុងចំណោមបណ្ដាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ហើយដោយសារសំឡេងអឺងកងពេក មេបញ្ជាការមិនអាចដឹងរឿងអ្វីពិតប្រាកដឡើយ ក៏បញ្ជាឲ្យគេនាំលោកប៉ូលទៅបន្ទាយ។
កិច្ចការ 23:16 - Khmer Christian Bible ប៉ុន្ដែ ពេលក្មួយប្រុសរបស់លោកប៉ូលបានឮអំពីការពួនស្ទាក់នេះ គាត់ក៏ទៅក្នុងបន្ទាយ ហើយរាយការណ៍ប្រាប់លោកប៉ូល។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែក្មួយប្រុសរបស់ប៉ូលបានឮអំពីការពួនស្ទាក់នេះ គាត់ក៏មក ហើយចូលទៅបន្ទាយប្រាប់ប៉ូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ក្មួយប្រុសរបស់លោកប៉ុលបានដឹងពីការពួនស្ទាក់នេះ ដូច្នេះ គាត់ក៏ចូលទៅក្នុងបន្ទាយ ហើយប្រាប់លោកប៉ុល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងកលល្បិចនេះ ក៏ចូលទៅក្នុងបន្ទាយជម្រាបលោកប៉ូលឲ្យបានជ្រាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់ប្អូនស្រីប៉ុល កាលបានដឹងពីការដែលឈ្លបលបនោះហើយ ក៏ចូលទៅក្នុងបន្ទាយប្រាប់ដល់ប៉ុល អាល់គីតាប ប៉ុន្ដែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងកលល្បិចនេះ ក៏ចូលទៅក្នុងបន្ទាយជម្រាបលោកប៉ូលឲ្យបានជ្រាប។ |
ប៉ុន្ដែ នៅក្នុងចំណោមបណ្ដាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ហើយដោយសារសំឡេងអឺងកងពេក មេបញ្ជាការមិនអាចដឹងរឿងអ្វីពិតប្រាកដឡើយ ក៏បញ្ជាឲ្យគេនាំលោកប៉ូលទៅបន្ទាយ។
ពេលពួកទាហានបម្រុងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ លោកប៉ូលក៏និយាយទៅមេបញ្ជាការថា៖ «សូមអនុញ្ញាតឲ្យខ្ញុំនិយាយជាមួយលោកបន្តិចបានឬទេ?» មេបញ្ជាការក៏សួរថា៖ «អ្នកក៏ចេះភាសាក្រេកដែរឬ?
ពេលមានទំនាស់កាន់តែខ្លាំង មេបញ្ជាការក៏បញ្ជាទាហានឲ្យចុះទៅដណ្ដើមយកលោកប៉ូលពីកណ្ដាលចំណោមពួកគេ នាំទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងពួកគេហែកគាត់ជាចម្រៀក។
ពេលនោះ លោកប៉ូលក៏ហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការផង ដ្បិតគាត់មានដំណឹងរាយការណ៍ប្រាប់លោក»
នៅថ្ងៃបន្ទាប់ ពួកទាហានបានត្រលប់មកឯបន្ទាយវិញ ដោយទុកឲ្យពលសេះធ្វើដំណើរជាមួយលោកប៉ូល
រួចលោកអភិបាលក៏បញ្ជាទៅនាយទាហានឲ្យយាមលោកប៉ូល ប៉ុន្តែឲ្យគាត់មានសេរីភាពខ្លះ គឺមិនឲ្យរារាំងមនុស្សរបស់គាត់ផ្ទាល់មកបម្រើគាត់ទេ។
ព្រោះប្រាជ្ញារបស់លោកិយនេះ ជាសេចក្ដីល្ងង់ខ្លៅនៅចំពោះព្រះជាម្ចាស់ ដ្បិតមានសេចក្ដីចែងទុកថា៖ «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញដោយសារល្បិចកលរបស់គេ»