យើងបានជិះសំពៅទៅក្រុងអាសុសមុន ដើម្បីទទួលលោកប៉ូលនៅទីនោះ ដ្បិតគាត់បានផ្ដាំដូច្នេះ ព្រោះគាត់មានបំណងធ្វើដំណើរតាមផ្លូវគោក
កិច្ចការ 20:14 - Khmer Christian Bible ពេលគាត់បានជួបយើងនៅក្រុងអាសុស យើងក៏ទទួលគាត់ចុះសំពៅទៅក្រុងមីទូលេន។ ព្រះគម្ពីរខ្មែរសាកល នៅពេលគាត់ជួបយើងនៅក្រុងអាសុស យើងក៏ទទួលគាត់ឡើងមកសំពៅ រួចពួកយើងក៏មកដល់មីទូលេន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកបានជួបយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូលេន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកបានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់មកដល់យើងនៅត្រង់អាសុស នោះយើងទទួលគាត់ចុះសំពៅទៅឯមីទូលេន អាល់គីតាប កាលគាត់បានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលគាត់មកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។ |
យើងបានជិះសំពៅទៅក្រុងអាសុសមុន ដើម្បីទទួលលោកប៉ូលនៅទីនោះ ដ្បិតគាត់បានផ្ដាំដូច្នេះ ព្រោះគាត់មានបំណងធ្វើដំណើរតាមផ្លូវគោក
នៅថ្ងៃបន្ទាប់ យើងក៏ជិះសំពៅពីទីនោះទៅដល់មុខកោះឃីយ៉ូស ថ្ងៃបន្ទាប់ទៀត យើងក៏ឆ្លងមកដល់កោះសាម៉ុស ហើយថ្ងៃបន្ទាប់មកទៀត យើងបានមកដល់ក្រុងមីលេត។