យើងធ្វើការចិញ្ចឹមជីវិតដោយដៃរបស់ខ្លួន យើងឲ្យពរគេ ពេលគេជេរ យើងស៊ូទ្រាំ ពេលគេបៀតបៀន
កិច្ចការ 18:3 - Khmer Christian Bible ហើយ ដោយព្រោះអ្នកទាំងពីរមានមុខរបរជាអ្នកធ្វើរោងដូចគាត់ គាត់ក៏ស្នាក់នៅធ្វើការជាមួយពួកគេ។ ព្រះគម្ពីរខ្មែរសាកល ហើយស្នាក់នៅជាមួយពួកគេ ទាំងធ្វើការជាមួយផង ដោយសារពួកគេមានមុខរបរដូចគាត់ គឺពួកគេជាជាងធ្វើរោងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដោយព្រោះលោកមានមុខរបរដូចគ្នា លោកក៏ស្នាក់នៅ ហើយធ្វើការជាមួយគេ ដ្បិតគេជាអ្នកធ្វើតង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ស្នាក់នៅ ហើយធ្វើការជាមួយនឹងគេ ពីព្រោះមានរបររកស៊ីធ្វើជាងត្រសាលដូចគ្នា អាល់គីតាប ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះគាត់មានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។ |
យើងធ្វើការចិញ្ចឹមជីវិតដោយដៃរបស់ខ្លួន យើងឲ្យពរគេ ពេលគេជេរ យើងស៊ូទ្រាំ ពេលគេបៀតបៀន
ហើយព្រះអម្ចាស់បានបង្គាប់ដែរថា ពួកអ្នកប្រកាសដំណឹងល្អត្រូវរស់នៅដោយសារដំណឹងល្អ។
ប៉ុន្ដែខ្ញុំមិនបានប្រើសិទ្ធិទាំងនេះទេ ហើយខ្ញុំក៏មិនបានសរសេរសេចក្ដីទាំងនេះ ដើម្បីឲ្យបានយ៉ាងនោះដល់ខ្ញុំដែរ ដ្បិតខ្ញុំសុខចិត្ដស្លាប់ប្រសើរជាងឲ្យអ្នកណាម្នាក់បង្ខូចកិត្ដិយសរបស់ខ្ញុំ
ចុះរង្វាន់របស់ខ្ញុំនោះជាអ្វី? គឺឲ្យតែខ្ញុំបានប្រកាសដំណឹងល្អដោយឥតគិតថ្លៃ ដើម្បីកុំឲ្យខ្ញុំប្រើសិទ្ធិរបស់ខ្ញុំនៅក្នុងដំណឹងល្អ
ឬមួយការដែលខ្ញុំបន្ទាបខ្លួន ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានលើកតម្កើង ដោយការប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់អ្នករាល់គ្នាដោយឥតគិតថ្លៃនោះ តើខ្ញុំប្រព្រឹត្ដបាបឬ?
ពេលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានភាពខ្វះខាត នោះខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នកណាម្នាក់ទេ ព្រោះពួកបងប្អូនដែលមកពីស្រុកម៉ាសេដូនបានបំពេញភាពខ្វះខាតរបស់ខ្ញុំ នៅក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនខ្ញុំមិនឲ្យត្រលប់ជាបន្ទុកដល់អ្នករាល់គ្នាទេ ហើយខ្ញុំនឹងធ្វើដូច្នេះទៀត។
តើអ្នករាល់គ្នាមានអ្វីអន់ជាងក្រុមជំនុំផ្សេងទៀតក្រៅពីការដែលខ្លួនខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នានោះ? សូមលើកលែងទោសឲ្យខ្ញុំចំពោះកំហុសនេះផង។
បងប្អូនអើយ! អ្នករាល់គ្នាពិតជានៅចាំអំពីការលំបាក និងការនឿយហត់របស់យើងមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នា យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងត្រលប់ជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។
ហើយខំយកចិត្តទុកដាក់រស់នៅដោយស្រគត់ស្រគំ ទាំងបំពេញកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃរបស់ខ្លួន ដូចដែលយើងបានបង្គាប់អ្នករាល់គ្នាហើយ