ពេលឮដូច្នេះ ស្ដេចហេរ៉ូឌ និងមនុស្សទាំងអស់នៅក្នុងក្រុងយេរូសាឡិម ក៏ព្រួយចិត្តជាមួយស្ដេចដែរ។
កិច្ចការ 17:8 - Khmer Christian Bible ពួកជនជាតិយូដាទាំងនោះបានធ្វើឲ្យបណ្ដាជន និងពួកអាជ្ញាធរក្រុងដែលបានស្ដាប់សេចក្ដីទាំងនេះជ្រួលច្របល់។ ព្រះគម្ពីរខ្មែរសាកល នៅពេលឮពាក្យទាំងនេះ ហ្វូងមនុស្ស និងពួកមេគ្រប់គ្រងទីក្រុងក៏មានអំពល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទាំងអស់ និងពួកអាជ្ញាធរក្រុងមានការព្រួយបារម្ភ ពេលឮដូច្នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យនេះបានធ្វើឲ្យបណ្ដាជន និងលោកអភិបាលក្រុងខ្វល់ចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សទាំងនោះក៏នាំឲ្យអស់បណ្តាជន នឹងចៅហ្វាយនៃទីក្រុងកើតបារម្ភព្រួយ ដោយឮសេចក្ដីនោះ អាល់គីតាប ពាក្យនេះបានធ្វើឲ្យបណ្ដាជន និងលោកអភិបាលក្រុងខ្វល់ចិត្ដ។ |
ពេលឮដូច្នេះ ស្ដេចហេរ៉ូឌ និងមនុស្សទាំងអស់នៅក្នុងក្រុងយេរូសាឡិម ក៏ព្រួយចិត្តជាមួយស្ដេចដែរ។
ពេលពួកគេនាំអ្នករាល់គ្នាទៅក្នុងសាលាប្រជុំ នៅចំពោះមុខពួកអ្នកគ្រប់គ្រង និងពួកអាជ្ញាធរ ចូរកុំព្រួយបារម្ភថាត្រូវឆ្លើយយ៉ាងដូចម្ដេច ឬនិយាយអ្វីឡើយ
បើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះទៀត នោះមនុស្សទាំងអស់មុខជាជឿគាត់មិនខាន ហើយពួកជនជាតិរ៉ូមនឹងមកយកទាំងកន្លែង និងជនជាតិរបស់យើងផង»។
ហើយយ៉ាសុនបានទទួលពួកវា គឺពួកវាទាំងនេះកំពុងធ្វើអំពើប្រឆាំងនឹងបទបញ្ជារបស់ព្រះចៅអធិរាជ ដោយប្រកាសថា មានស្ដេចមួយអង្គទៀតឈ្មោះយេស៊ូ!»
ពេលពួកគេយកប្រាក់ធានាពីលោកយ៉ាសុន និងអ្នកផ្សេងទៀតរួចហើយ ពួកគេក៏ដោះលែងអ្នកទាំងនោះ។