ពេលឃើញលោកសុលហើយ គាត់ក៏នាំមកក្រុងអាន់ទីយ៉ូក ហើយអ្នកទាំងពីរបានជួបជុំជាមួយក្រុមជំនុំពេញមួយឆ្នាំ និងបានបង្រៀនដល់មនុស្សជាច្រើន។ នៅក្នុងក្រុងអាន់ទីយ៉ូកនេះហើយ ដែលគេហៅពួកសិស្សជាលើកដំបូងថា គ្រិស្ដបរិស័ទ។
កិច្ចការ 14:28 - Khmer Christian Bible ហើយពួកគាត់ក៏ស្នាក់នៅជាមួយពួកសិស្សយ៉ាងយូរ។ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងពីរក៏ស្នាក់នៅជាមួយពួកសិស្សអស់រយៈពេលយ៉ាងយូរ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកលោកក៏ស្នាក់នៅទីនោះជាមួយពួកសិស្សជាយូរក្រែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកទាំងពីរស្នាក់នៅទីនោះជាមួយពួកសិស្សអស់រយៈពេលជាយូរក្រែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចក៏នៅទីនោះជាមួយនឹងពួកសិស្សជាយូរក្រែល។ អាល់គីតាប បន្ទាប់មក អ្នកទាំងពីរស្នាក់នៅទីនោះ ជាមួយពួកសិស្សអស់រយៈពេលជាយូរក្រែល។ |
ពេលឃើញលោកសុលហើយ គាត់ក៏នាំមកក្រុងអាន់ទីយ៉ូក ហើយអ្នកទាំងពីរបានជួបជុំជាមួយក្រុមជំនុំពេញមួយឆ្នាំ និងបានបង្រៀនដល់មនុស្សជាច្រើន។ នៅក្នុងក្រុងអាន់ទីយ៉ូកនេះហើយ ដែលគេហៅពួកសិស្សជាលើកដំបូងថា គ្រិស្ដបរិស័ទ។
ប៉ុន្ដែពេលពួកសិស្សមកចោមរោមគាត់ គាត់ក៏ក្រោកឡើង ហើយចូលទៅក្នុងក្រុងវិញ។ នៅថ្ងៃបន្ទាប់ គាត់ក៏ចេញដំណើរជាមួយលោកបារណាបាសទៅក្រុងឌើបេ។
ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។
រីឯលោកប៉ូល និងលោកបារណាបាសក៏ស្នាក់នៅក្នុងក្រុងអាន់ទីយ៉ូក ទាំងបង្រៀន និងប្រកាសអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយអ្នកឯទៀតជាច្រើននាក់ដែរ។