អ្នកនៅលើទូកបានថ្វាយបង្គំព្រះអង្គទាំងទូលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន!»
កិច្ចការ 10:25 - Khmer Christian Bible ពេលលោកពេត្រុសមកដល់ លោកកូនេលាសក៏ចេញមកទទួល ទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។ ព្រះគម្ពីរខ្មែរសាកល លុះនៅពេលពេត្រុសចូលទៅ កូនេលាសក៏ទទួលគាត់ ទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកពេត្រុសចូលទៅ លោកកូនេលាសក៏ចេញមកទទួល ហើយក្រាបចុះនៅទៀបជើងរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះទៀបជើងលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពេត្រុសកំពុងតែចូលទៅ កូនេលាសក៏មករាក់ទាក់ទទួល ដោយក្រាបថ្វាយបង្គំនៅទៀបជើងគាត់ អាល់គីតាប ពេលពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះដល់ជើងគាត់។ |
អ្នកនៅលើទូកបានថ្វាយបង្គំព្រះអង្គទាំងទូលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន!»
នោះមានមនុស្សឃ្លង់ម្នាក់បានចូលមកជិត ថ្វាយបង្គំព្រះអង្គ និងទូលថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។
ពេលនោះ ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទេវតានោះដើម្បីថ្វាយបង្គំ ប៉ុន្ដែទេវតានោះនិយាយមកខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ខ្ញុំជាបាវបម្រើរួមការងារជាមួយអ្នក និងរួមជាមួយបងប្អូនរបស់អ្នកដែលមានសេចក្ដីបន្ទាល់របស់ព្រះយេស៊ូដែរ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ ដ្បិតសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ ជាវិញ្ញាណនៃការថ្លែងព្រះបន្ទូល។»