នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ ជាថ្ងៃដ៏សំខាន់ ព្រះយេស៊ូក៏ក្រោកឈរឡើង ហើយបន្លឺសំឡេងថា៖ «បើអ្នកណាស្រេក ចូរមកឯខ្ញុំ ហើយផឹកចុះ
កិច្ចការ 10:12 - Khmer Christian Bible នៅក្នុងកម្រាលនោះ មានសត្វជើងបួន សត្វលូនវារនៅលើផែនដី និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ ព្រះគម្ពីរខ្មែរសាកល នៅក្នុងក្រណាត់នោះ មានសត្វគ្រប់ប្រភេទ ដូចជាសត្វជើងបួន សត្វព្រៃ សត្វលូនវារនៅលើផែនដី និងបក្សាបក្សីនៅលើអាកាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងកម្រាលនោះ មានសត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើកម្រាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និងបក្សាបក្សី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងសំពត់នោះ មានសត្វជើង៤ សត្វព្រៃ សត្វលូនវារគ្រប់មុខ ដែលនៅលើដី នឹងសត្វហើរលើអាកាសដែរ អាល់គីតាប នៅលើកំរាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និងបក្សាបក្សី។ |
នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ ជាថ្ងៃដ៏សំខាន់ ព្រះយេស៊ូក៏ក្រោកឈរឡើង ហើយបន្លឺសំឡេងថា៖ «បើអ្នកណាស្រេក ចូរមកឯខ្ញុំ ហើយផឹកចុះ
ឃើញមេឃបើកចំហ មានវត្ថុម្យ៉ាងដូចជាកម្រាលមួយផ្ទាំងយ៉ាងធំដែលត្រូវបានចងជាយជ្រុងទាំងបួនសម្រូតចុះមកដល់ដី។
ពេលនោះ មានសំឡេងមួយនិយាយមកគាត់ថា៖ «ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់យកទៅបរិភោគចុះ!»
ពេលខ្ញុំសម្លឹងសង្កេតមើល ខ្ញុំបានឃើញសត្វជើងបួន សត្វព្រៃ និងសត្វលូនវារនៅលើផែនដី ព្រមទាំងសត្វហើរលើអាកាស។
ព្រោះពួកគេបានដូរសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលមិនចេះស្លាប់ យករូបសំណាករបស់មនុស្សដែលពុករលួយ ព្រមទាំងសត្វស្លាប សត្វជើងបួន និងសត្វលូនវារមកជំនួសវិញ។