ព្រះបាទអ៊ីស-បូសែតមានមេទ័ពពីរនាក់ មួយឈ្មោះប្អាណា ហើយមួយទៀតឈ្មោះរេកាប ទាំងពីរនោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុតក៏រាប់ទុកជារបស់ពួកបេនយ៉ាមីនដែរ។
២ សាំយូអែល 23:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេលេកជាសាសន៍អាំម៉ូន ណាហារ៉ាយពីស្រុកប្អៀរ៉ុត ជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់យ៉ូអាប់ ជាកូនរបស់សេរូយ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសេឡេកជាជនជាតិអាំម៉ូន លោកណាហារ៉ា អ្នកស្រុកបៀរ៉ុត ដែលជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេលេកជាសាសន៍អាំម៉ូន ណាហារ៉ាយ ពីប្អៀរ៉ុត ជាអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់យ៉ូអាប់ ជាកូនសេរូយ៉ា អាល់គីតាប លោកសេឡេក ជាជនជាតិអាំម៉ូន លោកណាហារ៉ា អ្នកស្រុកបៀរ៉ុត ដែលជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា |
ព្រះបាទអ៊ីស-បូសែតមានមេទ័ពពីរនាក់ មួយឈ្មោះប្អាណា ហើយមួយទៀតឈ្មោះរេកាប ទាំងពីរនោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុតក៏រាប់ទុកជារបស់ពួកបេនយ៉ាមីនដែរ។
សេលេកជាសាសន៍អាំម៉ូន ណាហារ៉ាយជាអ្នកស្រុកបេរ៉ូត ដែលកាន់គ្រឿងសស្ត្រាវុធឲ្យយ៉ូអាប់ ជាកូនសេរូយ៉ា
ភ្លាមនោះ គាត់ហៅយុវជនម្នាក់ ដែលកាន់អាវុធរបស់គាត់ ហើយបង្គាប់ថា៖ «ចូរឯងហូតដាវមកសម្លាប់អញទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់អញនោះឡើយ»។ ដូច្នេះ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។