ហើយយ៉ូអាប់ជាកូនសេរូយ៉ា និងពួកខាងដាវីឌក៏ចេញទៅប្រទះគ្នានៅត្រង់ស្រះគីបៀន គេអង្គុយនៅទាំងសងខាងស្រះ គឺម្ខាងមួយពួក ម្ខាងមួយពួក។
២ សាំយូអែល 20:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលបានទៅដល់ថ្មធំនៅស្រុកគីបៀន នោះអ័ម៉ាសាក៏មកប្រទះនឹងគេ ឯយ៉ូអាប់លោកបានពាក់អាវក្រោះ ហើយនៅចង្កេះមានដាវស៊កក្នុងស្រោមនៅខ្សែក្រវាត់ កំពុងដែលលោកដើរទៅមុខ នោះកាំបិតក៏របូតចេញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលដែលពួកគេទៅដល់ផ្ទាំងថ្មធំនៅក្រុងគីបៀន លោកអម៉ាសាក៏មកជួបនឹងពួកគេ។ លោកយ៉ូអាប់ពាក់អាវក្រោះ ព្រមទាំងពាក់ខ្សែក្រវាត់ដែលមានដាវស៊កក្នុងស្រោមភ្ជាប់ជាមួយផង។ នៅពេលលោកយ៉ូអាប់ដើរទៅមុខ ដាវនោះក៏ជ្រុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានទៅដល់ថ្មធំនៅស្រុកគីបៀនហើយ នោះអ័ម៉ាសាក៏មកប្រទះនឹងគេ ឯយ៉ូអាប់លោកបានពាក់អាវក្រោះ ហើយនៅចង្កេះមានកាំបិតនែបនៅខ្សែក្រវាត់ កំពុងដែលលោកដើរទៅមុខ នោះកាំបិតក៏របូតចេញ អាល់គីតាប នៅពេលដែលពួកគេទៅដល់ផ្ទាំងថ្មធំនៅក្រុងគីបៀន លោកអម៉ាសាក៏មកជួបនឹងពួកគេ។ លោកយ៉ូអាប់ពាក់អាវក្រោះ ព្រមទាំងពាក់ខ្សែក្រវាត់ដែលមានដាវស៊ក ក្នុងស្រោមភ្ជាប់ជាមួយផង។ នៅពេលលោកយ៉ូអាប់ដើរទៅមុខ ដាវនោះក៏ជ្រុះ។ |
ហើយយ៉ូអាប់ជាកូនសេរូយ៉ា និងពួកខាងដាវីឌក៏ចេញទៅប្រទះគ្នានៅត្រង់ស្រះគីបៀន គេអង្គុយនៅទាំងសងខាងស្រះ គឺម្ខាងមួយពួក ម្ខាងមួយពួក។
គឺយ៉ាងនោះ ដែលយ៉ូអាប់ និងអ័ប៊ីសាយជាប្អូនលោក បានសម្លាប់អ័ប៊ីនើរទៅ ដោយព្រោះសម្លាប់អេសាអែលជាប្អូន នៅក្នុងចម្បាំងត្រង់គីបៀន។
លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ លោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ។
អេហ៊ុឌបានធ្វើកាំបិតមុខពីរ មានប្រវែងមួយហត្ថសម្រាប់ខ្លួន ហើយសៀតភ្ជាប់នឹងចង្កេះខាងស្តាំ ក្រោមសម្លៀកបំពាក់របស់លោក។