រួចហើយ យ៉ូអាប់ផ្លុំត្រែឡើង នោះពួកទ័ពក៏វិលត្រឡប់ពីដេញតាមពួកអ៊ីស្រាអែលមកវិញ ដ្បិតលោកប្រណីដល់គេ។
២ សាំយូអែល 20:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នាងបានទៅបញ្ចុះបញ្ចូលមនុស្សទាំងឡាយ ដោយប្រាជ្ញារបស់នាង ហើយគេក៏បានកាត់ក្បាលសេបា ជាកូនប៊ីគ្រី បោះទៅជូនយ៉ូអាប់ រួចលោកផ្លុំត្រែឡើង ហើយនាំគ្នាថយចេញពីទីក្រុងនោះ ត្រឡប់ទៅទីលំនៅរបស់គេគ្រប់ៗគ្នាវិញទៅ។ ចំណែកយ៉ូអាប់ក៏វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីចូលគាល់ស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក៏ទៅពន្យល់ណែនាំប្រជាជនទាំងមូល តាមប្រាជ្ញាឈ្លាសវៃរបស់នាង។ ដូច្នេះ គេកាត់កលោកសេបា ហើយបោះក្បាលមកជូនលោកយ៉ូអាប់។ លោកយ៉ូអាប់ផ្លុំត្រែឡើង ពលទាហានក៏ដកទ័ពចេញពីក្រុង ត្រឡប់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ រីឯលោកយ៉ូអាប់ក៏វិលត្រឡប់ទៅគាល់ស្ដេច នៅក្រុងយេរូសាឡឹមវិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងក៏ទៅបញ្ចុះបញ្ចូលមនុស្សទាំងឡាយ ដោយប្រាជ្ញារបស់នាង ហើយគេកាត់ក្បាលសេបា ជាកូនប៊ីគ្រី បោះទៅជូនយ៉ូអាប់ រួចលោកផ្លុំត្រែឡើង ហើយគេក៏ថយចេញពីទីក្រុងនោះ ត្រឡប់ទៅឯទីលំនៅរបស់គេគ្រប់ៗគ្នាទៅ ចំណែកយ៉ូអាប់លោកក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ រួចចូលទៅគាល់ស្តេច។ អាល់គីតាប នាងក៏ទៅពន្យល់ណែនាំប្រជាជនទាំងមូល តាមប្រាជ្ញាឈ្លាសវៃរបស់នាង។ ដូច្នេះ គេកាត់ ក លោកសេបា ហើយបោះក្បាលមកជូនលោកយ៉ូអាប់។ លោកយ៉ូអាប់ផ្លុំត្រែឡើង ពលទាហានក៏ដកទ័ពចេញពីក្រុង ត្រឡប់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ រីឯលោកយ៉ូអាប់ក៏វិលត្រឡប់ទៅជួបទត នៅក្រុងយេរូសាឡឹមវិញដែរ។ |
រួចហើយ យ៉ូអាប់ផ្លុំត្រែឡើង នោះពួកទ័ពក៏វិលត្រឡប់ពីដេញតាមពួកអ៊ីស្រាអែលមកវិញ ដ្បិតលោកប្រណីដល់គេ។
គេយកសពរបស់អាប់សាឡុមទៅបោះចោលក្នុងរណ្តៅធំ នៅកណ្ដាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ។
ដូច្នេះ យ៉ូអាប់ក៏ផ្លុំត្រែឡើង ហើយពួកពលឈប់នៅស្ងៀម គេលែងដេញតាមពួកអ៊ីស្រាអែលតទៅ ក៏មិនបានច្បាំងគ្នាទៀតឡើយ។
នៅគ្រានោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបា ជាកូនប៊ីគ្រី កុលសម្ព័នបេនយ៉ាមីន បានផ្លុំត្រែឡើងពោលថា៖ «យើងរាល់គ្នាគ្មានចំណែកខាងដាវីឌទេ ក៏គ្មានមត៌កជាមួយកូនអ៊ីសាយដែរ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅទីលំនៅរបស់យើង គ្រប់គ្នាវិញទៅ»។
នៅគ្រានោះ មានស្រីប្រាជ្ញាម្នាក់ ស្រែកមកពីក្នុងទីក្រុងថា៖ «សូមស្តាប់! សូមស្តាប់! សូមជម្រាបឲ្យយ៉ូអាប់អញ្ជើញមកជិតនេះសិន ខ្ញុំមានការចង់ជម្រាបលោក»។
ប្រាជ្ញារមែងជាកម្លាំងដល់មនុស្សមានប្រាជ្ញា ជាជាងអ្នកគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយ
ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយសារតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសម្រេចជាយ៉ាងឆាប់។