២ សាំយូអែល 19:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្តេចបិទព្រះភក្ត្រ ស្រែកឡើងយ៉ាងខ្លាំងថា៖ «ឱអាប់សាឡុមបុត្របិតា ឱអាប់សាឡុមបុត្របិតា បុត្របិតាអើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្ដេចវិញ ស្ដេចគ្របព្រះភ័ក្ត្រជិត ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេច ទ្រង់បិទព្រះភ័ក្ត្រ ស្រែកឡើងជាខ្លាំងថា ឱអាប់សាឡំម កូនអញអើយ ឱអាប់សាឡំម កូនអញ ជាកូនអញអើយ អាល់គីតាប រីឯទតវិញ គាត់គ្របមុខជិត ហើយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អាប់សាឡុម កូនឪពុក! ឱកូនឪពុក! អាប់សាឡុម កូនឪពុកអើយ!»។ |
ព្រះបាទដាវីឌយាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ។
នោះស្ដេចមានសេចក្ដីរំជួលក្នុងព្រះហឫទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែង កំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានរាជឱង្ការដូច្នេះថា៖ «ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ! ឱអាប់សាឡុមបុត្របិតាអើយ ស៊ូឲ្យយើងបានស្លាប់ជំនួសឯង ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ!»។
ដូច្នេះ នៅថ្ងៃនោះ ប្រជាជនចូលមកក្នុងទីក្រុងដោយលួចលាក់ ដូចជាមនុស្សដែលលបចេញពីទីចម្បាំងទៅ ដោយអាម៉ាស់។
ពេលនោះ យ៉ូអាប់មកគាល់ស្តេចនៅក្នុងដំណាក់ ទូលថា៖ «នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាអ្នកបម្រើរបស់ព្រះករុណាមានសេចក្ដីខ្មាស គឺជាពួកអ្នកដែលបានសង្គ្រោះដល់ព្រះជន្មព្រះករុណា និងបុត្រា បុត្រី ពួកភរិយា ព្រមទាំងពួកអ្នកម្នាងរបស់ព្រះករុណាផង