ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «នៅថ្ងៃនេះ យើងបានប្រមៀលដំណៀលរបស់ស្រុកអេស៊ីព្ទចេញពីអ្នកហើយ»។ ដូច្នេះ គេបានហៅឈ្មោះកន្លែងនោះថា គីលកាល រហូតដល់សព្វថ្ងៃ។
២ សាំយូអែល 19:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្តេចក៏យាងត្រឡប់ទៅវិញ បានដល់ត្រឹមទន្លេយ័រដាន់ ឯពួកយូដាគេទៅដល់ក្រុងគីលកាល ដើម្បីនឹងទៅទទួលស្តេច ហើយចម្លងទ្រង់ពីទន្លេយ័រដាន់មក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ស្ដេចយាងត្រឡប់មកវិញ។ ពេលស្ដេចយាងមកដល់មាត់ទន្លេយ័រដាន់ អ្នកស្រុកយូដាទាំងមូលនាំគ្នាទទួលស្ដេចនៅគីលកាល់ ដើម្បីជួយចម្លងស្ដេចឆ្លងទន្លេយ័រដាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចក៏យាងត្រឡប់ទៅវិញ បានដល់ត្រឹមទន្លេយ័រដាន់ ឯពួកយូដាគេទៅដល់ក្រុងគីលកាល ដើម្បីនឹងទៅទទួលស្តេច ហើយចំឡងទ្រង់ពីទន្លេយ័រដាន់មក។ អាល់គីតាប ដូច្នេះ ទតត្រឡប់មកវិញ។ ពេលគាត់មកដល់មាត់ទន្លេយ័រដាន់ អ្នកស្រុកយូដាទាំងមូលនាំគ្នាទទួលស្តេចនៅគីលកាល់ ដើម្បីជួយចម្លងស្តេចឆ្លងទន្លេយ័រដាន់។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «នៅថ្ងៃនេះ យើងបានប្រមៀលដំណៀលរបស់ស្រុកអេស៊ីព្ទចេញពីអ្នកហើយ»។ ដូច្នេះ គេបានហៅឈ្មោះកន្លែងនោះថា គីលកាល រហូតដល់សព្វថ្ងៃ។