២ សាំយូអែល 14:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមកទ្រង់ចាត់គេឲ្យទៅហៅយ៉ូអាប់មក ដើម្បីឲ្យលោកទៅគាល់ស្តេច តែលោកមិនព្រមមកទេ ទ្រង់ក៏ចាត់គេទៅម្តងទៀត តែលោកមិនព្រមមកសោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ សម្ដេចបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្ដេចចូលទៅគាល់ព្រះរាជា ប៉ុន្តែ លោកយ៉ូអាប់មិនព្រមមកទេ។ សម្ដេចអាប់សាឡុមចាត់គេឲ្យទៅជាលើកទីពីរ តែលោកយ៉ូអាប់នៅតែមិនព្រមដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកទ្រង់ចាត់គេឲ្យទៅហៅយ៉ូអាប់មក ដើម្បីឲ្យលោកទៅគាល់ស្តេច តែលោកមិនព្រមមកទេ ទ្រង់ក៏ចាត់គេទៅម្តងទៀត តែលោកមិនព្រមមកសោះឡើយ អាល់គីតាប ថ្ងៃមួយសម្តេចបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្តេចចូលទៅជួបទត ប៉ុន្តែ លោកយ៉ូអាប់មិនព្រមមកទេ។ សម្តេចអាប់សាឡុមចាត់គេឲ្យទៅជាលើកទីពីរ តែលោកយ៉ូអាប់នៅតែមិនព្រមដដែល។ |
ប៉ុន្ដែ ព្រះនាងវ៉ាសធីមិនព្រមយាងមកតាមបញ្ជារបស់ស្តេច ដែលពួកមហាតលិកបានទូលថ្វាយនោះទេ។ ពេលនោះ ស្ដេចទ្រង់ក្រេវក្រោធ ហើយកំហឹងនោះក៏ឆួលឆេះក្នុងព្រះហឫទ័យជាខ្លាំង។
ទ្រង់បានចាត់ពួករាជបម្រើឲ្យទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងពិធីមង្គលការនោះ ប៉ុន្តែ គេមិនព្រមមកទេ។