ពេលហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង សេបណា ជាស្មៀនហ្លួង និងយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញមក។
២ របាក្សត្រ 34:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចស្មៀនសាផានទូលទៀតថា៖ «សង្ឃហ៊ីលគីយ៉ាបានប្រគល់គម្ពីរនេះមកទូលបង្គំ» ហើយសាផានក៏អានមើលក្នុងគម្ពីរនោះថ្វាយស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាផាន ជាស្មៀនហ្លួង ទូលស្ដេចទៀតថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់គម្ពីរមួយច្បាប់ឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្ដាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្មៀនសាផានទូលទៀតថា ហ៊ីលគីយ៉ាដ៏ជាសង្ឃបានប្រគល់គម្ពីរនេះមកទូលបង្គំ ហើយសាផានក៏អានមើលក្នុងគម្ពីរនោះថ្វាយស្តេច អាល់គីតាប លោកសាផានជាស្មៀនស្តេច ជម្រាបស្តេចទៀតថា៖ «អ៊ីមុាំហ៊ីលគីយ៉ាបានប្រគល់គីតាបមួយច្បាប់ឲ្យខ្ញុំ» រួចគាត់ក៏អានជូនស្តេចស្តាប់។ |
ពេលហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង សេបណា ជាស្មៀនហ្លួង និងយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញមក។
គេបានចាក់ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាចេញ ប្រគល់ទៅក្នុងអំណាចនៃពួកមេជាង និងពួកជាងធ្វើការ
ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ
ត្រូវឲ្យសៀវភៅនោះនៅជាមួយស្ដេចជានិច្ច ហើយស្ដេចត្រូវអានរាល់ថ្ងៃ អស់មួយជីវិត ដើម្បីឲ្យទ្រង់រៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ដោយកាន់តាមគ្រប់ទាំងសេចក្ដីដែលនៅក្នុងក្រឹត្យវិន័យ និងច្បាប់ទាំងនេះកុំខាន
មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។