ដ្បិតគេបានឲ្យដល់ពួកជាងដែលធ្វើការវិញ សម្រាប់នឹងប្រើការជួសជុលព្រះវិហារព្រះយេហូវ៉ា
២ របាក្សត្រ 34:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រគល់ប្រាក់នោះ ទៅក្នុងអំណាចនៃពួកមេជាង ជាអ្នកដែលត្រួតលើការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយពួកអ្នកទាំងនោះក៏ប្រគល់ដល់ពួកជាងដែលធ្វើការ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា សម្រាប់នឹងជួសជុល ហើយរៀបចំព្រះវិហារជាថ្មីឡើងវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រគល់ប្រាក់នោះទៅពួកមេជាង ដែលទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីបង់ថ្លៃឈ្នួលពួកកម្មករដែលជួសជុលព្រះដំណាក់ឲ្យបានរឹងមាំឡើងវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេប្រគល់ប្រាក់នោះ ទៅក្នុងអំណាចនៃពួកមេជាង ជាអ្នកដែលត្រួតលើការក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយពួកអ្នកទាំងនោះក៏ប្រគល់ដល់ពួកជាងដែលធ្វើការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា សំរាប់នឹងជួសជុល ហើយរៀបចំព្រះវិហារជាថ្មីឡើងវិញ អាល់គីតាប គេប្រគល់ប្រាក់នោះទៅពួកមេជាង ដែលទទួលខុសត្រូវជួសជុលដំណាក់របស់អុលឡោះតាអាឡា ដើម្បីបង់ថ្លៃឈ្នួលពួកកម្មករដែលជួសជុលដំណាក់ឲ្យបានរឹងមាំឡើងវិញ |
ដ្បិតគេបានឲ្យដល់ពួកជាងដែលធ្វើការវិញ សម្រាប់នឹងប្រើការជួសជុលព្រះវិហារព្រះយេហូវ៉ា
គឺប្រគល់ដល់ពួកជាងឈើ និងពួកជាងរៀបថ្ម ឲ្យគេទិញថ្មដាប់ស្រាប់ និងឈើសម្រាប់ជាធ្នឹម និងផ្លាន ធ្វើមន្ទីរទាំងប៉ុន្មានដែលពួកស្តេចយូដាបានបំផ្លាញទៅ
គេក៏ទៅឯហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ ប្រគល់ប្រាក់ដែលគេបាននាំយកមកក្នុងព្រះដំណាក់របស់ព្រះ ជាប្រាក់ដែលពួកលេវីជាអ្នកឆ្មាំទ្វារ បានប្រមូលពីពួកម៉ាណាសេ ពួកអេប្រាអិម និងសំណល់ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ហើយពីពួកយូដា ពួកបេនយ៉ាមីន និងពួកអ្នកនៅក្នុងក្រុងយេរូសាឡិមផង
ដូច្នេះ គេឲ្យប្រាក់ទៅពួកជាងថ្ម និងពួកជាងឈើ ហើយឲ្យស្បៀងអាហារ ភេសជ្ជៈ និងប្រេងទៅពួកក្រុងស៊ីដូន និងពួកក្រុងទីរ៉ុស ដើម្បីឲ្យគេនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េ តាមផ្លូវសមុទ្រ តាមការប្រោសប្រទានរបស់ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី។