ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានចេញពីក្រុងអេស៊ីព្ទមក បានបួនរយប៉ែតសិបឆ្នាំ គឺនៅឆ្នាំទីបួនដែលព្រះបាទសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែទីពីរ ព្រះបាទសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា។
២ របាក្សត្រ 3:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯទំហំខ្នាត ដែលព្រះបាទសាឡូម៉ូនបានប្រើសម្រាប់សង់ព្រះដំណាក់របស់ព្រះ មានបណ្តោយហុកសិបហត្ថ និងទទឹងម្ភៃហត្ថ តាមហត្ថពីបុរាណ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅលើគ្រឹះ ដែលមានបណ្ដោយហុកសិបហត្ថ និងទទឹងម្ភៃហត្ថ តាមរង្វាស់ពីបុរាណ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯជើងជញ្ជាំង ដែលសាឡូម៉ូនបានដាំសំរាប់នឹងស្អាងព្រះវិហារនៃព្រះ នោះមានបណ្តោយ៦០ហត្ថ នឹងទទឹង២០ហត្ថ តាមហត្ថពីបុរាណ អាល់គីតាប ស្តេចស៊ូឡៃម៉ានសង់ដំណាក់របស់អុលឡោះនៅលើគ្រឹះដែលមានបណ្តោយហុកសិបហត្ថ និងទទឹងម្ភៃហត្ថ តាមរង្វាស់ពីបុរាណ។ |
ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានចេញពីក្រុងអេស៊ីព្ទមក បានបួនរយប៉ែតសិបឆ្នាំ គឺនៅឆ្នាំទីបួនដែលព្រះបាទសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែទីពីរ ព្រះបាទសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា។
ហើយផ្លូវចូល មានទទឹងដប់ហត្ថ ឯផ្ទាំងទ្វារម្ខាង នោះប្រាំហត្ថ ហើយម្ខាងទៀតក៏ប្រាំហត្ថ ឯបណ្តោយព្រះវិហារ លោកវាស់បានសែសិបហត្ថ និងទទឹងម្ភៃហត្ថ។