ដូច្នេះ ព្រះបាទសាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ។
២ របាក្សត្រ 3:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់បានធ្វើក្បាច់ច្រវាក់ដូចច្រវាក់នៅក្នុងទីបរិសុទ្ធបំផុត ដាក់ភ្ជាប់នៅក្បាលសសររួចធ្វើរូបផ្លែទទឹមមួយរយ ដាប់ភ្ជាប់នឹងច្រវាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចឲ្យគេធ្វើក្បាច់ច្រវាក់ ដូចនៅក្នុងទីសក្ការៈ ដាក់ភ្ជាប់ចុងខាងលើសសរដែរ។ បន្ទាប់មក ស្ដេចឲ្យគេធ្វើក្បាច់ផ្លែទទឹមចំនួនមួយរយ ភ្ជាប់ទៅនឹងក្បាច់ច្រវាក់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ធ្វើក្បាច់ច្រវាក់ដូចច្រវាក់នៅក្នុងទីបរិសុទ្ធបំផុត ដាក់ភ្ជាប់នៅក្បាលសសរ រួចក៏ធ្វើរូបផ្លែទទឹម១០០ ដាប់ភ្ជាប់នឹងច្រវាក់ អាល់គីតាប ស្តេចឲ្យគេធ្វើក្បាច់ច្រវាក់ ដូចនៅក្នុងទីសក្ការៈ ដាក់ភ្ជាប់ចុងខាងលើសសរដែរ។ បន្ទាប់មក ស្តេចឲ្យគេធ្វើក្បាច់ផ្លែទទឹម ចំនួនមួយរយ ភ្ជាប់ទៅនឹងក្បាច់ច្រវាក់ផង។ |
ដូច្នេះ ព្រះបាទសាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ។
មានក្បាលនៅលើសសរទាំងពីរនោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹមពីររយ រៀបជាពីរជួរនៅព័ទ្ធជុំវិញសសរទាំងពីរនោះដូចគ្នា។
នៅខាងមុខព្រះដំណាក់ ស្ដេចធ្វើសសរពីរ មានកម្ពស់សាមសិបប្រាំហត្ថ ហើយក្បាច់ក្បាល ដែលនៅលើកំពូលសសរទាំងពីរនោះ មានកម្ពស់ប្រាំហត្ថ។
ទ្រង់លើកបញ្ឈរសសរទាំងពីរ ដាក់នៅមុខព្រះវិហារ មួយខាងស្តាំ មួយខាងឆ្វេង ទ្រង់ឲ្យឈ្មោះសសរខាងស្តាំថា យ៉ាគិន ឯសសរខាងឆ្វេងថា បូអូស។
គឺសសរទាំងពីរ តួក្បាលសសរទាំងពីរ ដែលនៅលើកំពូលសសរនោះ ព្រមទាំងក្បាច់រាងក្រឡាអួន សម្រាប់បាំងតួក្បាលសសរ ដែលនៅលើកំពូលនោះ
និងផ្លែទទឹមបួនរយសម្រាប់ក្បាច់ក្រឡាអួនទាំងពីរ គឺជាផ្លែទទឹមពីរជួរក្នុងក្បាច់ក្រឡាអួនមួយ សម្រាប់បាំងតួក្បាលសសរ ដែលនៅពីលើនោះ។