ព្រះបាទសាឡូម៉ូនបានយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ព្រោះទីខ្ពស់នោះជាទីកន្លែងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនានៅទីនោះ។
២ របាក្សត្រ 29:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯតង្វាយដុតដែលក្រុមជំនុំបានយកមក នោះមានចំនួនជាគោចិតសិប ចៀមឈ្មោលមួយរយ និងកូនចៀមពីររយ នោះសុទ្ធតែសម្រាប់ជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំនួនសត្វដែលអង្គប្រជុំយកមកថ្វាយជាតង្វាយដុតទាំងមូល មានគោចិតសិបក្បាល ចៀមឈ្មោលមួយរយក្បាល កូនចៀមពីររយក្បាល។ គេថ្វាយសត្វទាំងនោះជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដង្វាយដុតដែលពួកជំនុំបានយកមក នោះមានចំនួនជាគោ៧០ ចៀមឈ្មោល១០០ នឹងកូនចៀម២០០ នោះឯងសុទ្ធតែសំរាប់ជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់ អាល់គីតាប ចំនួនសត្វដែលអង្គប្រជុំយកមកធ្វើជាគូរបានដុត មានគោចិតសិបក្បាល ចៀមឈ្មោលមួយរយក្បាល កូនចៀមពីររយក្បាល។ គេជូនសត្វទាំងនោះជាគូរបានដុតដល់អុលឡោះតាអាឡា។ |
ព្រះបាទសាឡូម៉ូនបានយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ព្រោះទីខ្ពស់នោះជាទីកន្លែងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនានៅទីនោះ។
ឯយញ្ញបូជាដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយមេត្រី នោះគឺគោពីរម៉ឺនពីរពាន់ និងចៀមមួយសែនពីរម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច និងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហាររបស់ព្រះយេហូវ៉ា
នៅថ្ងៃបន្ទាប់ គេក៏ថ្វាយយញ្ញបូជា និងតង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោលមួយពាន់ ចៀមឈ្មោលមួយពាន់ កូនចៀមមួយពាន់ និងតង្វាយច្រូចនៃតង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរសម្រាប់ពួកអ៊ីស្រាអែលទាំងអស់។
នៅខណៈនោះ ព្រះបាទហេសេគាមានរាជឱង្ការឡើងថា៖ «ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា និងតង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ ក្រុមជំនុំក៏នាំយកយញ្ញបូជា និងតង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកតង្វាយដុតមកដែរ។
មួយទៀត មានតង្វាយដុតជាច្រើន ព្រមទាំងខ្លាញ់តង្វាយមេត្រី និងតង្វាយច្រួច សម្រាប់គ្រប់ទាំងតង្វាយដុតផង។ ដូច្នេះ ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាបានតាំងឡើងវិញដូចដើម
រួចសម្លាប់ចៀមធ្វើបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីពីរ ពួកសង្ឃ និងពួកលេវីនឹកខ្មាស ក៏មកញែកខ្លួនចេញជាបរិសុទ្ធ រួចយកតង្វាយដុតមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
គេបានថ្វាយគោឈ្មោលមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមបួនរយក្បាល ជាតង្វាយឆ្លងព្រះដំណាក់របស់ព្រះ និងពពែដប់ពីរ តាមចំនួនកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ជាតង្វាយលោះបាបសម្រាប់ពួកអ៊ីស្រាអែលទាំងអស់។
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា