ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 29:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ គេ​ក៏​បាន​សម្លាប់​គោ​ទាំង​នោះ ហើយ​ពួក​សង្ឃ​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា រួច​គេ​សម្លាប់​ចៀម​ឈ្មោល យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា ក៏​សម្លាប់​កូន​ចៀម យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បូជា‌ចារ្យ​នាំ​គ្នា​សម្លាប់​គោ រួច​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាសនៈ។ បន្ទាប់​មក គេ​សម្លាប់​ចៀម​ឈ្មោល យក​ឈាម​ប្រោះ​លើ​អាសនៈ ហើយ​សម្លាប់​កូន​ចៀម យក​ឈាម​ប្រោះ​លើ​អាសនៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ គេ​ក៏​បាន​សំឡាប់​គោ​ទាំង​នោះ ហើយ​ពួក​សង្ឃ​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាសនា រួច​គេ​សំឡាប់​ចៀម​ឈ្មោល យក​ឈាម​ទៅ​ប្រោះ​លើ​អាសនា ក៏​សំឡាប់​កូន​ចៀម យក​ឈាម​ទៅ​ប្រោះ​លើ​អាសនា​ដែរ

សូមមើលជំពូក

អាល់គីតាប

អ៊ីមុាំ​នាំ​គ្នា​សម្លាប់​គោ រួច​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាសនៈ។ បន្ទាប់​មក​គេ​សម្លាប់​ចៀម​ឈ្មោល យក​ឈាម​ប្រោះ​លើ​អាសនៈ ហើយ​សម្លាប់​កូន​ចៀម យក​ឈាម​ប្រោះ​លើ​អាសនៈ។

សូមមើលជំពូក



២ របា‌ក្សត្រ 29:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​លេវី​បាន​សម្លាប់​ចៀម​បុណ្យ​រំលង ហើយ​ពួក​សង្ឃ​ក៏​យក​ឈាម​ពី​ដៃ​គេ​ទៅ​ប្រោះ ពួក​លេវី​ក៏​ពន្លាត់​ស្បែក


ក៏​ត្រូវ​សម្លាប់​គោ​ស្ទាវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ពួក​កូន​លោក​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ‌វិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ។


រួច​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ខាង​ក្នុង​ត្រសាល​ជំនុំ ហើយ​ត្រូវ​ចាក់​ឈាម​ទាំង​អស់ នា​ជើង​អាសនា​តង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។


សង្ឃ​ត្រូវ​ឲ្យ​ម្នាក់​យក​ឈាម​នៃ​តង្វាយ​លោះ​បាប​នោះ​ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​តង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា។


សង្ឃ​ត្រូវ​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​គ្រឿង​ក្រអូប ដែល​នៅ​ក្នុង​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ចាក់​ឈាម​គោ​នោះ​ទាំង​អស់ នា​ជើង​អាសនា​តង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។


នោះ​លោក​ម៉ូសេ​ក៏​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ‌វិញ​លើ​អាសនា


ក៏​នាំ​ពួក​កូន​លោក​អើរ៉ុន​មក លាប​ឈាម​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​ដែរ ហើយ​ប្រោះ​ឈាម​នៅ​ជុំ‌វិញ​លើ​អាសនា។