គេដាក់សពទ្រង់លើសេះ យកទៅបញ្ចុះនៅក្រុងដាវីឌជាមួយបុព្វបុរសរបស់ព្រះអង្គវិញ គឺនៅក្រុងយេរូសាឡិម។
២ របាក្សត្រ 25:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏យកសពទ្រង់ដាក់លើសេះមកវិញ បញ្ចុះនៅក្រុងដាវីឌជាមួយបុព្វបុរសរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដឹកសពរបស់ព្រះបាទអម៉ាស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្រុកយូដា ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេនាំយកសពទ្រង់ដាក់លើសេះមកវិញ បញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកឰយុកោទ្រង់ទៅ។ អាល់គីតាប គេដឹកសពរបស់ស្តេចអម៉ាស៊ីយ៉ា ដាក់លើខ្នងសេះ នាំមកបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្រុកយូដា។ |
គេដាក់សពទ្រង់លើសេះ យកទៅបញ្ចុះនៅក្រុងដាវីឌជាមួយបុព្វបុរសរបស់ព្រះអង្គវិញ គឺនៅក្រុងយេរូសាឡិម។
ព្រះបាទអ័ម៉ាស៊ីយ៉ាចាប់ពីវេលាដែលទ្រង់បានបែរចេញ លែងតាមព្រះយេហូវ៉ាទៅ នោះមានគេកើតមានគំនិតគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ទ្រង់ក៏រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅតាម ហើយធ្វើគុតទ្រង់នៅទីនោះ។
ពួកជនទាំងឡាយនៅស្រុកយូដា ក៏លើកអូសៀសដែលមានព្រះជន្ម ១៦ព្រះវស្សាហើយ តាំងឡើងជាស្តេចជំនួសព្រះបាទអ័ម៉ាស៊ីយ៉ា ជាបិតា