ស្ដេចមិនព្រមស្តាប់តាមប្រជាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។
២ របាក្សត្រ 25:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះបាទអ័ម៉ាស៊ីយ៉ាមិនព្រមស្តាប់តាមទេ ដ្បិតការនោះកើតមកពីព្រះ ដើម្បីឲ្យទ្រង់បានប្រគល់សាសន៍យូដាទៅក្នុងកណ្ដាប់ដៃគេ ដោយព្រោះបានស្វែងរកតាមអស់ទាំងព្រះរបស់សាសន៍អេដុម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាពុំព្រមស្ដាប់ តាមសេចក្ដីព្រមាននេះទេ ដ្បិតព្រះជាម្ចាស់បណ្ដាលឲ្យកើតមានដូច្នេះ ដើម្បីឲ្យស្ដេច និងកងទ័ព ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ព្រោះស្ដេចបានបែកចិត្តទៅរកព្រះនានារបស់ជនជាតិអេដុម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ័ម៉ាស៊ីយ៉ាទ្រង់មិនព្រមស្តាប់តាមទេ ដ្បិតការនោះកើតមកពីព្រះ ដើម្បីឲ្យទ្រង់បានប្រគល់សាសន៍យូដាទៅក្នុងកណ្តាប់ដៃគេ ដោយព្រោះបានស្វែងរកតាមអស់ទាំងព្រះរបស់សាសន៍អេដំម អាល់គីតាប ប៉ុន្តែ ស្តេចអម៉ាស៊ីយ៉ាពុំព្រមស្តាប់ តាមសេចក្តីព្រមាននេះទេ ដ្បិតអុលឡោះបណ្តាលឲ្យកើតមានដូច្នេះ ដើម្បីឲ្យស្តេច និងកងទ័ពធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់បច្ចាមិត្ត ព្រោះស្តេចបានបែកចិត្តទៅរកព្រះនានារបស់ជនជាតិអេដុម។ |
ស្ដេចមិនព្រមស្តាប់តាមប្រជាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។
ស្ដេចមិនព្រមស្តាប់តាមបណ្ដាជនទេ ដ្បិតការនោះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ។
រីឯការដែលអ័ហាស៊ីយ៉ាបានទៅគាល់ព្រះបាទយ៉ូរ៉ាម នោះកើតមកអំពីព្រះទេ ដើម្បីឲ្យទ្រង់ត្រូវវិនាស ដ្បិតពេលទ្រង់បានទៅដល់ហើយ ក៏យាងចេញទៅជាមួយយេហូរ៉ាម ទាស់នឹងលោកយេហ៊ូវ ជាកូននីមស៊ី ជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង ឲ្យបានបំផ្លាញវង្សរបស់ព្រះបាទអ័ហាប់។
កាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ ទ្រង់មានរាជឱង្ការថា៖ «តើយើងបានតាំងឯងឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ? ចូរនៅស្ងៀមទៅ តើឯងចង់ឲ្យគេប្រហារឯងឬ?» ដូច្នេះ លោកក៏ឈប់និយាយ។ ប៉ុន្តែ ពោលពាក្យថា៖ «ទូលបង្គំដឹងពិតថា ព្រះបានសម្រេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ»។
ទ្រង់មានរាជឱង្ការថា "យើងបានវាយឈ្នះពួកសាសន៍អេដុម" ហើយព្រះហឫទ័យទ្រង់បានតម្កើងទ្រង់ឡើងឲ្យបានអួតខ្លួន ចូរនៅឯដំណាក់ទ្រង់ទៅ ហេតុអី្វបានជាចង់រករឿង ដែលនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផង?»។
ដូច្នេះ ព្រះបាទយ៉ូអាស ជាស្តេចអ៊ីស្រាអែលក៏យាងឡើងទៅ រួចទ្រង់ និងព្រះបាទអ័ម៉ាស៊ីយ៉ាជាស្តេចយូដា ក៏ជួបមុខគ្នានៅត្រង់ក្រុងបេត-សេមែស ជាក្រុងរបស់ពួកយូដា។
ហើយ «ជាថ្មជំពប់ និងជាថ្មដាដែលនាំឲ្យរវាតចិត្ត» ។ គេជំពប់ដួល ព្រោះគេមិនធ្វើតាមព្រះបន្ទូល ដូចដែលព្រះបានតម្រូវទុក។