ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាឡាត់ ជាបុត្រីរបស់ស្ដេចយេរីម៉ូត ពូជពង្សព្រះបាទដាវីឌ និងនាងអ័ប៊ីហែល ជាបុត្រីអេលាប ដែលជាបុត្រអ៊ីសាយ។
២ របាក្សត្រ 11:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនាងប្រសូតបានបុត្រាថ្វាយទ្រង់ គឺយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះនាងម៉ាហាឡាតប្រសូតបានបុត្របីអង្គ គឺសម្ដេចយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនាងនោះបង្កើតបានបុត្រាថ្វាយទ្រង់ គឺយេអ៊ូស សេម៉ារីយ៉ា នឹងសាហាំ អាល់គីតាប នាងម៉ាហាឡាតប្រសូតបានកូនបីនាក់ គឺសម្តេចយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។ |
ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាឡាត់ ជាបុត្រីរបស់ស្ដេចយេរីម៉ូត ពូជពង្សព្រះបាទដាវីឌ និងនាងអ័ប៊ីហែល ជាបុត្រីអេលាប ដែលជាបុត្រអ៊ីសាយ។
ក្រោយមក ទ្រង់បានអភិសេកជាមួយនាងម្អាកា បុត្រីអាប់សាឡុម ព្រះនាងប្រសូតបានបុត្រាថ្វាយទ្រង់ គឺអ័ប៊ីយ៉ា អ័ថាយ ស៊ីសា និងសឡូមិត។
ដូច្នេះ នៅថ្ងៃណាដែលគាត់ត្រូវចែកមត៌កដល់កូន គាត់មិនត្រូវលើកកូនរបស់ប្រពន្ធដែលគាត់ស្រឡាញ់ទុកជាកូនច្បង ជំនួសឲ្យកូនច្បងពិតរបស់ប្រពន្ធដែលគាត់មិនស្រឡាញ់នោះឡើយ