យេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបម្រើព្រះបាទសាឡូម៉ូន ដែលម្តាយជាស្ត្រីមេម៉ាយឈ្មោះសេរូអា ក៏បានលើកដៃទាស់នឹងស្តេចដែរ
២ របាក្សត្រ 10:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលយេរ៉ូបោម ជាកូននេបាត (ដ្បិតទ្រង់នៅស្រុកអេស៊ីព្ទ ជាកន្លែងដែលបានរត់ចេញពីព្រះបាទសាឡូម៉ូន) បានឮដំណឹងនោះ លោកក៏ចេញពីស្រុកអេស៊ីព្ទមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីព្រះបាទសាឡូម៉ូន។ លោកក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយេរ៉ូបោម ជាកូននេបាត ដែលនៅស្រុកអេស៊ីព្ទ ជាកន្លែងដែលបានរត់ទៅ ឲ្យរួចពីស្តេចសាឡូម៉ូន កាលបានឮដំណឹងនោះ លោកក៏ចេញពីស្រុកអេស៊ីព្ទមកវិញ អាល់គីតាប កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាតឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីស្តេចស៊ូឡៃម៉ាន។ គាត់ក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។ |
យេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបម្រើព្រះបាទសាឡូម៉ូន ដែលម្តាយជាស្ត្រីមេម៉ាយឈ្មោះសេរូអា ក៏បានលើកដៃទាស់នឹងស្តេចដែរ
យេរ៉ូបោមជាអ្នកក្លាហានស្ទាត់ជំនាញ ព្រះបាទសាឡូម៉ូនបានឃើញថា អ្នកកំលោះនេះមានចិត្តឧស្សាហ៍ធ្វើការ បានជាទ្រង់តាំងឲ្យត្រួតលើការទាំងអស់របស់ពូជពង្សយ៉ូសែប។
ដូច្នេះ ព្រះបាទសាឡូម៉ូនរកសម្លាប់យេរ៉ូបោម តែយេរ៉ូបោមរត់ទៅឯស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ ក៏នៅស្រុកនោះដរាបដល់ព្រះបាទសាឡូម៉ូនអស់ព្រះជន្មទៅ។
កាលយេរ៉ូបោម ជាកូននេបាត បានឮដំណឹងនេះភ្លាម (ដ្បិតលោកកំពុងនៅស្រុកអេស៊ីព្ទនៅឡើយ ជាកន្លែងដែលលោកបានរត់គេចពីព្រះបាទសាឡូម៉ូន) នោះយេរ៉ូបោមក៏វិលត្រឡប់ពី ស្រុកអេស៊ីព្ទ។
គេបានចាត់មនុស្សឲ្យទៅហៅលោកមក រួចយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោម ទូលថា៖
រីឯរាជកិច្ចផ្សេងទៀតស្ដីពីព្រះបាទសាឡូម៉ូន តាំងពីដើមរហូតដល់ចប់ បានកត់ទុកនៅក្នុងពង្សាវតាររបស់ហោរាណាថាន់ ក្នុងសេចក្ដីទំនាយរបស់អ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ និងក្នុងសៀវភៅនិមិត្តរបស់អ៊ីដោ ជាហោរា ដែលលោកឃើញពីដំណើរយេរ៉ូបោមជាកូននេបាតហើយ។