អ្នកឆ្មាំទ្វារក៏ហៅពួកអ្នកយាម ឲ្យគេបន្តដំណឹងនោះទៅដល់ខាងក្នុងព្រះរាជវាំង
២ ពង្សាវតារក្សត្រ 7:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្ដេចតើនឡើងទាំងយប់ មានរាជឱង្ការនឹងពួកជំនិតទ្រង់ថា៖ «យើងនឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងពីឧបាយរបស់ពួកស៊ីរី ដែលគេគិតធ្វើដល់យើង គឺគេដឹងថា យើងរាល់គ្នាអត់ឃ្លាន បានជាគេថយចេញពីទីបោះទ័ព ទៅពួននៅឯទីវាល ដោយនឹកថា កាលណាយើងចេញពីក្រុងនេះទៅ នោះគេនឹងចាប់យើងទាំងរស់ ហើយនឹងចូលមកក្នុងទីក្រុង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចតើនឡើងទាំងយប់ រួចមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «សូមអស់លោកជ្រាបថា នេះជាឧបាយកលរបស់ពួកស៊ីរីប្រឆាំងនឹងយើង។ ពួកគេដឹងថា យើងទាំងអស់គ្នាកំពុងតែអត់ឃ្លាន ដូច្នេះ ពួកគេចេញពីទីតាំងទ័ពទៅលាក់ខ្លួននៅឯវាល ដោយនឹកគិតថា កាលណាពួកយើងចេញពីទីក្រុង នោះពួកគេនឹងចាប់ពួកយើងទាំងរស់ រួចចូលមកក្នុងក្រុង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចទ្រង់តើនឡើងទាំងយប់ មានបន្ទូលនឹងពួកជំនិតទ្រង់ថា យើងនឹងសំដែងឲ្យអ្នករាល់គ្នាដឹងពីឧបាយរបស់ពួកស៊ីរី ដែលគេគិតធ្វើដល់យើង គឺគេដឹងថា យើងរាល់គ្នាអត់ឃ្លាន បានជាគេថយចេញពីទីបោះទ័ព ទៅពួននៅឯទីវាល ដោយនឹកថា កាលណាយើងចេញពីទីក្រុងទៅ នោះគេនឹងចាប់យើងទាំងរស់ ហើយនឹងចូលមកក្នុងទីក្រុងបាន អាល់គីតាប ស្តេចក្រោកឡើងទាំងយប់ រួចមានប្រសាសន៍ទៅកាន់ពួកមន្ត្រីថា៖ «សូមអស់លោកជ្រាបថានេះជាឧបាយកលរបស់ពួកស៊ីរីប្រឆាំងនឹងយើង។ ពួកគេដឹងថា យើងទាំងអស់គ្នាកំពុងតែអត់ឃ្លាន ដូច្នេះ ពួកគេចេញពីទីតាំងទ័ពទៅលាក់ខ្លួននៅឯវាល ដោយនឹកគិតថាកាលណាពួកយើងចេញពីទីក្រុង នោះពួកគេនឹងចាប់ពួកយើងទាំងរស់ រួចចូលមកក្នុងក្រុង»។ |
អ្នកឆ្មាំទ្វារក៏ហៅពួកអ្នកយាម ឲ្យគេបន្តដំណឹងនោះទៅដល់ខាងក្នុងព្រះរាជវាំង
ប៉ុន្តែ ពួកជំនិតម្នាក់ទូលថា៖ «សូមឲ្យគេយកសេះប្រាំដែលនៅសល់ ដែលបានទុកក្នុងទីក្រុង សេះទាំងនោះក៏ដូចជាសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅក្នុងទីក្រុងនៅឡើយ គឺដូចជាពួកអ៊ីស្រាអែល ដែលកំពុងតែរោយរៀវទៅហើយនេះ ចូរចាត់គេទៅមើលចុះ»។
លោកបញ្ជាពួកគេថា៖ «មើល៍ អ្នករាល់គ្នាត្រូវទៅបង្កប់ខ្លួនវាយឆ្មក់ពីខាងក្រោយទីក្រុង។ កុំទៅឆ្ងាយពីទីក្រុងពេក គឺទាំងអស់គ្នាត្រូវត្រៀមប្រយុទ្ធជាស្រេច។