ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 25:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​ចាប់​យក​មេ‌ទ័ព​ម្នាក់​ពី​ទី​ក្រុង ជា​មេបញ្ជា​ការ​លើ​ពល‌ទ័ព និង​មនុស្ស​ប្រាំ​នាក់ ជា​អ្នក​ធ្លាប់​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព ជា​អ្នក​ធ្វើ​បញ្ជី​កត់​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​ហុកសិប​នាក់ ដែល​ឃើញ​មាន​ក្នុង​ក្រុង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ក៏​ចាប់​មហា‌តលិក​មួយ​រូប ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ​រូប ស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារ‌កិច្ច​កេណ្ឌ​ទាហាន និង​ប្រជា‌ជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​ចាប់​យក​មេ‌ទ័ព​ម្នាក់​ពី​ទី​ក្រុង ជា​អ្នក​ត្រួត​លើ​ពល‌ទ័ព នឹង​មនុស្ស​៥​នាក់ ជា​អ្នក​ធ្លាប់​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព ជា​អ្នក​ធ្វើ​បញ្ជី​កត់​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​៦០​នាក់ ដែល​ឃើញ​មាន​ក្នុង​ក្រុង​ដែរ

សូមមើលជំពូក

អាល់គីតាប

លោក​ក៏​ចាប់​មហា​តលឹក​ម្នាក់ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ​នាក់​ស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារកិច្ច​កេណ្ឌ​ទាហាន និង​ប្រជា‌ជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទី‌ក្រុង​នា​ពេល​នោះ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 25:19
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នក​ដែល​នៅ​ជិត​ដិតនឹង​ស្ដេច​មាន កើ‌សេណា សេថារ អ័ឌ‌ម៉ាថា តើស៊ី មេរេស ម៉ា‌សេណា និង​មមូ‌កាន ជា​មន្ត្រី​ទាំង​ប្រាំពីរ​រូប​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ដែល​ជា​អ្នក​ជំនិត​របស់​ស្តេច ហើយ​ជា​អ្នក​លេខ​មួយ​ក្នុង​នគរ)។


ក៏​យក​មន្ត្រី​ម្នាក់ ដែល​ជា​មេបញ្ជា​ការ​លើ​ពល‌ទ័ព ពី​ក្នុង​ទី​ក្រុង និង​មនុស្ស​ប្រាំពីរ​នាក់ ដែល​ធ្លាប់​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព​ធំ ដែល​កេណ្ឌ​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​ហុក​សិប​នាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង។