ផារ៉ោន-នេកោបានចាប់ចងព្រះបាទយ៉ូសៀស នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមទៀត គឺតម្រូវឲ្យស្រុកនោះបង់សួយសារអាករជាប្រាក់មួយរយហាប និងមាសមួយហាប។
២ ពង្សាវតារក្សត្រ 23:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយេហូយ៉ាគីមបានថ្វាយប្រាក់ និងមាសដល់ផារ៉ោន តែទ្រង់ទារពន្ធអាករពីពួកអ្នកស្រុក ដើម្បីឲ្យបានប្រាក់នោះថ្វាយតាមបង្គាប់ផារ៉ោន ទ្រង់បានទារមាសប្រាក់ពីពួកអ្នកស្រុកគ្រប់គ្នាតាមពន្ធរៀងខ្លួន ដើម្បីនឹងថ្វាយដល់ផារ៉ោន-នេកោ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយេហូយ៉ាគីមបានហូតពន្ធពីប្រជាជននៅក្នុងស្រុក គឺស្ដេចបង្ខំពួកគេឲ្យបង់ជាមាស ជាប្រាក់ ដូចព្រះចៅផារ៉ោនបានកំណត់ទុក។ លុះបានគ្រប់ចំនួនហើយ ស្ដេចក៏យកទៅថ្វាយព្រះចៅផារ៉ោននេកោ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយេហូយ៉ាគីមទ្រង់ក៏ថ្វាយប្រាក់ នឹងមាសនោះ ដល់ផារ៉ោន តែទ្រង់ទារពន្ធអាករពីពួកអ្នកស្រុក ដើម្បីឲ្យបានប្រាក់នោះថ្វាយ តាមបង្គាប់ផារ៉ោន ទ្រង់បានទារមាសប្រាក់នោះ ពីពួកអ្នកស្រុកគ្រប់គ្នាតាមពន្ធរៀងខ្លួន ដើម្បីនឹងថ្វាយដល់ផារ៉ោន-នេកោ។ អាល់គីតាប ស្តេចយេហូយ៉ាគីមបានហូតពន្ធពីប្រជាជននៅក្នុងស្រុក គឺស្តេចបង្ខំពួកគេឲ្យបង់ជាមាស ជាប្រាក់ដូចស្តេចហ្វៀរ៉អ៊ូនបានកំណត់ទុក។ លុះបានគ្រប់ចំនួនហើយ ស្តេចក៏យកទៅជូនស្តេចហ្វៀរ៉អ៊ូននេកោ។ |
ផារ៉ោន-នេកោបានចាប់ចងព្រះបាទយ៉ូសៀស នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមទៀត គឺតម្រូវឲ្យស្រុកនោះបង់សួយសារអាករជាប្រាក់មួយរយហាប និងមាសមួយហាប។
ទីក្រុងដែលធ្លាប់មាន មនុស្សច្រើនកុះករ ម្ដេចឥឡូវបែរជានៅឯកោ ដូចជាស្ត្រីមេម៉ាយទៅវិញ ពីដើមជាបុត្រីនៅកណ្ដាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ ទៅចំណុះគេវិញ។