នៅឆ្នាំទីដប់ប្រាំបីក្នុងរាជ្យព្រះបាទយ៉ូសៀស ទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាម ឲ្យទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ដោយមានរាជឱង្ការថា៖
២ ពង្សាវតារក្សត្រ 23:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនៅឆ្នាំទីដប់ប្រាំបីនៃរាជ្យព្រះបាទយ៉ូសៀស ដែលគេធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស គេនាំគ្នាប្រារព្ធពិធីបុណ្យចម្លងបែបនេះថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅឆ្នាំទី១៨ នៃរាជ្យស្តេចយ៉ូសៀស ដែលគេធ្វើបុណ្យរំលងនោះ ថ្វាយព្រះយេហូវ៉ានៅត្រង់ក្រុងយេរូសាឡិម។ អាល់គីតាប នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលស្តេចយ៉ូសៀស គេនាំគ្នាប្រារឰពិធីបុណ្យរំលងបែបនេះជូនអុលឡោះតាអាឡានៅក្រុងយេរូសាឡឹម។ |
នៅឆ្នាំទីដប់ប្រាំបីក្នុងរាជ្យព្រះបាទយ៉ូសៀស ទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាម ឲ្យទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ដោយមានរាជឱង្ការថា៖
ដ្បិតគេមិនដែលបានប្រារព្ធពិធីបុណ្យរំលងបែបនេះ តាំងពីគ្រាពួកចៅហ្វាយដែលគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចយូដាទាំងប៉ុន្មានរហូតមក
មួយទៀត ព្រះបាទយ៉ូសៀសបានបំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងថេរ៉ាភីម និងរូបព្រះទាំងប៉ុន្មាន និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ ដើម្បីឲ្យបានសម្រេចតាមពាក្យនៃក្រឹត្យវិន័យដែលកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
ត្រូវចម្អិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងជ្រើសរើស។ លុះព្រឹកឡើង អ្នកត្រូវត្រឡប់ទៅជំរំរបស់អ្នកវិញ។