ដូច្នេះ ហោរានោះក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពអ្នកសំណព្វរបស់ព្រះ។
២ ពង្សាវតារក្សត្រ 23:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់មានរាជឱង្ការថា៖ «ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ» ដូច្នេះ គេក៏ទុកឆ្អឹងគាត់ ព្រមទាំងឆ្អឹងរបស់ហោរាដែលមកពីសាម៉ារីនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ធាតុរបស់លោកឡើយ»។ ដូច្នេះ គេមិនគាស់យកធាតុរបស់លោក ព្រមទាំងធាតុរបស់ព្យាការីដែលមកពីស្រុកសាម៉ារីទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ ដូច្នេះ គេក៏ទុកឆ្អឹងគាត់នៅ ព្រមទាំងឆ្អឹងនៃហោរា ដែលមកពីសាម៉ារីនោះដែរ អាល់គីតាប ស្តេចមានប្រសាសន៍ថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ឆ្អឹងរបស់គាត់ឡើយ»។ ដូច្នេះ គេមិនគាស់យកឆ្អឹងរបស់គាត់ ព្រមទាំងឆ្អឹងរបស់ណាពីដែលមកពីស្រុកសាម៉ារីទេ។ |
ដូច្នេះ ហោរានោះក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពអ្នកសំណព្វរបស់ព្រះ។
ក្រោយដែលបានបញ្ចុះរួចហើយ គាត់ផ្តាំកូនថា៖ «កាលណាយើងស្លាប់ទៅ ត្រូវបញ្ចុះសពយើងនៅក្នុងផ្នូរ ដែលបានបញ្ចុះអ្នកសំណព្វរបស់ព្រះនេះដែរ ចូរដាក់ឆ្អឹងយើងនៅទន្ទឹមគ្នា