ព្រោះពាក្យដែលគាត់បានស្រែក ដោយនូវព្រះបន្ទូលនៃព្រះយេហូវ៉ា ទាស់នឹងអាសនានៅក្រុងបេត-អែល ហើយទាស់នឹងអស់ទាំងវិហារនៅទីខ្ពស់ ដែលនៅក្នុងក្រុងស្រុកសាម៉ារីទាំងប៉ុន្មាននោះ នឹងកើតឡើងពិតមែន»។
២ ពង្សាវតារក្សត្រ 23:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយ៉ូសៀសបែរទតទៅឃើញផ្នូរខ្មោចនៅភ្នំ រួចទ្រង់ចាត់គេឲ្យទៅយកឆ្អឹងពីផ្នូរទាំងនោះ មកដុតលើអាសនា ធ្វើបង្អាប់ដល់អាសនានោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលអ្នកសំណព្វរបស់ព្រះបានប្រកាសទុក គឺជាអ្នកដែលបានថ្លែងទំនាយប្រាប់ពីការទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូសៀសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាឲ្យគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្ដេចធ្វើឲ្យអាសនៈនោះទៅជាសៅហ្មង ស្របតាមព្រះបន្ទូលដែលអ្នកជំនិតរបស់ព្រះអម្ចាស់ថ្លែងទុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ូសៀសបែរទតទៅ នោះក៏ឃើញផ្នូរខ្មោចនៅភ្នំ រួចទ្រង់ចាត់គេឲ្យទៅយកឆ្អឹងពីផ្នូរទាំងនោះ មកដុតលើអាសនា ធ្វើបង្អាប់ដល់អាសនានោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលអ្នកសំណប់របស់ព្រះបានប្រកាសទុក គឺជាអ្នកដែលបានទាយប្រាប់ពីការទាំងនោះ អាល់គីតាប ស្តេចយ៉ូសៀសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាឲ្យគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្តេចធ្វើឲ្យអាសនៈនោះទៅជាសៅហ្មង ស្របតាមបន្ទូលដែលអ្នកជំនិតរបស់អុលឡោះតាអាឡាថ្លែងទុក។ |
ព្រោះពាក្យដែលគាត់បានស្រែក ដោយនូវព្រះបន្ទូលនៃព្រះយេហូវ៉ា ទាស់នឹងអាសនានៅក្រុងបេត-អែល ហើយទាស់នឹងអស់ទាំងវិហារនៅទីខ្ពស់ ដែលនៅក្នុងក្រុងស្រុកសាម៉ារីទាំងប៉ុន្មាននោះ នឹងកើតឡើងពិតមែន»។
ទ្រង់ក៏វាយបំបាក់ស្តូបទាំងអស់ ដែលសម្រាប់គោរព ហើយរំលំបង្គោលសក្ការៈ រួចយកឆ្អឹងមនុស្សមករាយពេញកន្លែងនោះ។
យើងនឹងផ្តេកសាកសពរបស់ពួកកូនចៅអ៊ីស្រាអែល នៅមុខរូបព្រះរបស់គេ ហើយនឹងកម្ចាត់កម្ចាយឆ្អឹងអ្នក នៅជុំវិញអាសនារបស់អ្នក។
បើព្រះអង្គហៅគេថាជា "ព្រះ" ដែលព្រះបន្ទូលរបស់ព្រះបានមកដល់គេ(ហើយបទគម្ពីរមិនអាចលើកចោលបានទេ)