ដ្បិតកាលណាព្រះបាទសាឡូម៉ូនចាស់ហើយ ភរិយាបានបង្វែរព្រះហឫទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះហឫទ័យរបស់ទ្រង់មិនបានស្មោះត្រង់ចំពោះព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដូចជាព្រះហឫទ័យរបស់ដាវីឌ ជាបិតារបស់ទ្រង់ទេ
២ ពង្សាវតារក្សត្រ 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកិច្ចការឯទៀតដែលព្រះបាទយ៉ូអាហាសបានធ្វើ និងអំណាចរបស់ទ្រង់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាហាស និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀត ពីយ៉ូអាហាស ហើយការទាំងប៉ុន្មានដែលទ្រង់ធ្វើ នឹងអំណាចរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ អាល់គីតាប កិច្ចការផ្សេងទៀតរបស់ស្តេចយ៉ូអាហាស និងអ្វីៗទាំងប៉ុន្មានដែលស្តេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្តេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ |
ដ្បិតកាលណាព្រះបាទសាឡូម៉ូនចាស់ហើយ ភរិយាបានបង្វែរព្រះហឫទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះហឫទ័យរបស់ទ្រង់មិនបានស្មោះត្រង់ចំពោះព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដូចជាព្រះហឫទ័យរបស់ដាវីឌ ជាបិតារបស់ទ្រង់ទេ
រីឯកិច្ចការឯទៀតពីរេហូបោម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
រេហូបោមក៏ផ្ទំលក់ជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយបុព្វបុរសរបស់ទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ។ មាតាទ្រង់នាមថាណាអាម៉ា សាសន៍អាំម៉ូន។ អ័ប៊ីយ៉ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
រីឯកិច្ចការផ្សេងៗទៀត ដែលព្រះបាទអ័ហាស៊ីយ៉ាបានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ដូច្នេះ ស្ដេចយ៉ូអាហាសនៅសល់ពលទ័ពសេះតែហាសិបនាក់ រទេះចម្បាំងដប់ និងពលថ្មើរជើងមួយម៉ឺននាក់ ព្រោះស្ដេចស៊ីរីបានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលម្អងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ។
ចំណែកយ៉ូអាហាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងសាម៉ារី រួចព្រះបាទយ៉ូអាសជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។