ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធើ្វបាបផង ដោយសារការនោះឯង»។
២ ពង្សាវតារក្សត្រ 13:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ ទ្រង់មិនបានងាកចេញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ប្រព្រឹត្តអំពើបាបដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ ស្ដេចមិនងាកចេញពីផ្លូវនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ ទ្រង់មិនវៀរបង់លែងធ្វើឡើយ អាល់គីតាប ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា គឺគាត់ប្រព្រឹត្តអំពើបាបដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ ស្តេចមិនងាកចេញពីផ្លូវនោះទេ។ |
ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធើ្វបាបផង ដោយសារការនោះឯង»។
ប៉ុន្តែ ព្រះបាទយេហ៊ូវមិនបានបំបាត់អំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺជាកូនគោមាសនៅក្រុងបេត-អែល និងនៅក្រុងដាន់ នោះព្រះបាទយេហ៊ូវមិនបានឈប់ប្រព្រឹត្តតាមទេ។
នៅឆ្នាំទីម្ភៃបី ក្នុងរាជ្យព្រះបាទយ៉ូអាស ជាបុត្រអ័ហាស៊ីយ៉ា ស្ដេចយូដា នោះយ៉ូអាហាស ជាបុត្រព្រះបាទយេហ៊ូវក៏សោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយបានសោយរាជ្យអស់ដប់ប្រាំពីរឆ្នាំ។
ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានបោះបង់អស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺទ្រង់នៅតែប្រព្រឹត្តតាមអំពើទាំងនោះ។
ប៉ុន្តែ គេមិនលែងធ្វើតាមអំពើបាបរបស់ជំនួរវង្សយេរ៉ូបោម ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះទេ គឺគេចេះតែប្រព្រឹត្ត តាមអំពើទាំងនោះ ហើយនៅក្នុងក្រុងសាម៉ារីក៏មានអស់ទាំងបង្គោលសក្ការៈ នៅឡើយដែរ។)
ប៉ុន្តែ ស្ដេចនៅតែកាន់តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើតាម ទ្រង់មិនបានលះបង់អំពើបាបនោះទេ។
អេប្រាអិមរងនូវការសង្កត់សង្កិន ត្រូវកិនកម្ទេចក្នុងការវិនិច្ឆ័យ ព្រោះគេបានស្ម័គ្រចិត្ត ដេញតាមអ្វីដែលឥតប្រយោជន៍។