ក៏យកអស់ទាំងទ្រព្យសម្បត្តិក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងទ្រព្យសម្បត្តិក្នុងដំណាក់ស្តេចទាំងអស់ទៅ ហើយយកទាំងខែលមាសដែលព្រះបាទសាឡូម៉ូនបានធ្វើផងដែរ
២ ពង្សាវតារក្សត្រ 12:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះព្រះបាទយ៉ូអាសជាស្ដេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្ដេចយូដា គឺយេហូសាផាត យេហូរ៉ាម និងអ័ហាស៊ីយ៉ាជាបុព្វបុរសរបស់ទ្រង់បានថ្វាយ និងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ដែលនៅក្នុងឃ្លាំងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្ដេចផង ផ្ញើទៅថ្វាយហាសែលជាស្ដេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី ឡើងមកវាយ និងដណ្ដើមយកបានក្រុងកាថ។ បន្ទាប់មក ព្រះបាទហាសែលលើកទ័ពតម្រង់ឆ្ពោះទៅក្រុងយេរូសាឡឹមទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ូអាស ជាស្តេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្តេចយូដា គឺយ៉ូសាផាត យ៉ូរ៉ាម នឹងអ័ហាស៊ីយ៉ាជាពួកឰយុកោទ្រង់បានថ្វាយ នឹងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ ដែលនៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចផង ផ្ញើទៅថ្វាយហាសែលជាស្តេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។ អាល់គីតាប ស្តេចយ៉ូអាសស្តេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងនៅក្នុងវាំង ជាវត្ថុដែលស្តេចស្រុកយូដា ជាអយ្យកោ គឺស្តេចយ៉ូសាផាត ស្តេចយ៉ូរ៉ាម និងស្តេចអហាស៊ីយ៉ា បានជូនជាជំនូនព្រមទាំងវត្ថុដែលស្តេចផ្ទាល់បានជូនជាជំនូន ហើយចាត់គេឲ្យនាំយកទៅជូនស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ ហេតុនេះ ស្តេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូសាឡឹម។ |
ក៏យកអស់ទាំងទ្រព្យសម្បត្តិក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងទ្រព្យសម្បត្តិក្នុងដំណាក់ស្តេចទាំងអស់ទៅ ហើយយកទាំងខែលមាសដែលព្រះបាទសាឡូម៉ូនបានធ្វើផងដែរ
ដូច្នេះ អេសាយកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាដ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា៖
ឯកិច្ចការផ្សេងទៀត ដែលព្រះបាទយ៉ូអាសបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចយូដាហើយ។
ព្រះបាទយ៉ូអាសមានព្រះបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ជាតម្លៃនៃតង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាតង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា
ទ្រង់ក៏យកមាសប្រាក់ទាំងអស់ និងគ្រប់គ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលមាននៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។
អ័ហាសក៏យកមាស ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយនៅក្នុងឃ្លាំងព្រះរាជទ្រព្យ ផ្ញើទៅថ្វាយជាតង្វាយដល់ស្តេចស្រុកអាសស៊ើរ។
ហាសែលសួរលោកថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំដូច្នេះ?» លោកឆ្លើយថា៖ «ព្រោះខ្ញុំដឹងពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនឹងធ្វើដល់ពួកកូនចៅអ៊ីស្រាអែល គឺអ្នកនឹងដុតទីមាំមួនរបស់គេចោល សម្លាប់ពួកកំលោះៗរបស់គេដោយដាវ អ្នកនឹងបោកសម្លាប់កូនតូចៗរបស់គេ ហើយអ្នកនឹងវះពោះពួកស្រីៗមានទម្ងន់»។
ដូច្នេះ ព្រះបាទអេសាយកប្រាក់ និងមាសចេញពីឃ្លាំងរបស់ព្រះវិហាររបស់ព្រះយេហូវ៉ា និងពីក្នុងព្រះរាជដំណាក់ផ្ញើទៅឯព្រះបាទបេន-ហាដាដ ជាស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយទូលថា៖
កាលយេហូយ៉ាដាបានស្លាប់ទៅហើយ ពួកដែលជាប្រធានក្នុងស្រុកយូដា គេចូលមកក្រាបថ្វាយបង្គំដល់ស្តេច ហើយទ្រង់ក៏ស្តាប់តាមគេ។
ដ្បិតអ្នករាល់គ្នាបានយកប្រាក់ និងមាសរបស់យើង ហើយបានដឹកយកសម្បត្តិដ៏មានតម្លៃរបស់យើង ទៅទុកនៅក្នុងវិហាររបស់អ្នក។