ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 12:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ មិន​បាន​យក​ប្រាក់​ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ទៅ​ធ្វើ​ជា​គ្រឿង​មាស គ្រឿង​ប្រាក់ ដូច​ជា​ពែង គ្រប​ប្រឆេះ ចាន‌ក្លាំ ឬ​ត្រែ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រម​ទាំង​ជួល​ជាង​កំបោរ ជាង​ដាប់​ថ្ម ហើយ​ទិញ​ឈើ និង​ថ្ម‌ដាប់ សម្រាប់​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ប្រាក់​នេះ​ក៏​ប្រើ​សម្រាប់​ការ​ចំណាយ​គ្រប់​ប្រភេទ ក្នុង​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​ឡើង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែមិន​បាន​យក​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ធ្វើ​ជា​គ្រឿង​មាសគ្រឿង​ប្រាក់ ដូច​ជា​ពែង គ្រប​ប្រឆេះ ចាន‌ក្លាំ ឬ​ត្រែ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ គេ​ពុំ​បាន​ប្រើ​ប្រាក់​ដែល​ប្រជា‌ជន​យក​មក​ជូន​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ទៅ​ធ្វើ​ពាន ប្រាក់ កាំបិត ថូ ត្រែ ឬ​ប្រដាប់‌ប្រដា​អ្វី​ផ្សេង​ទៀត​អំពី​មាស​ប្រាក់ សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឡើយ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 12:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បាន​ឲ្យ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ​វិញ សម្រាប់​នឹង​ប្រើ​ការ​ជួស‌ជុល​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា


គេ​បាន​ធ្វើ​ការ​ស្រេច​ហើយ ក៏​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ថ្វាយ​ស្តេច និង​យេហូ‌យ៉ា‌ដា ហើយ​ប្រាក់​នោះ​ក៏​យក​ទៅ​ធ្វើ​ជា​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​គ្រឿង​សម្រាប់​ប្រើ​ធ្វើ​ការ‌ងារ ហើយ​ថ្វាយ​តង្វាយ ព្រម​ទាំង​កូន​ចាន និង​គ្រឿង​ប្រដាប់​ឯ​ទៀត ធ្វើ​ពី​មាស និង​ប្រាក់ រួច​ការ​ថ្វាយ​តង្វាយ​ដុត​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក៏​មាន​នៅ​ជា‌និច្ច គ្រប់​មួយ​ជីវិត​របស់​យេហូ‌យ៉ា‌ដា។


ដូច្នេះ គេ​ឲ្យ​ប្រាក់​ទៅ​ពួក​ជាង​ថ្ម និង​ពួក​ជាង​ឈើ ហើយ​ឲ្យ​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​ទៅ​ពួក​ក្រុង​ស៊ីដូន និង​ពួក​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​គេ​នាំ​ឈើ​តា‌ត្រៅ​ពី​ភ្នំ​ល្បា​ណូន មក​ឯ​ក្រុង​យ៉ុប‌ប៉េ តាម​ផ្លូវ​សមុទ្រ តាម​ការ​ប្រោស​ប្រទាន​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេចស្រុក​ពើស៊ី។


ឃ្នាប​ប្រឆេះ និង​ថាស​ដាក់​កម្ទេច​សម្រាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ។


«ចូរ​ធ្វើ​ត្រែ​ពីរ​អំពី​ប្រាក់ គឺ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​មាន​ក្បាច់​រចនា ហើយ​អ្នក​ត្រូវ​ប្រើ​ត្រែ​នោះ​សម្រាប់​កោះ​ហៅ​ក្រុម​ជំនុំ​ឲ្យ​ជួប​ជុំ​គ្នា និង​សម្រាប់​ប្រកាស​រើ​ជំរំ។