ឯងត្រូវទូលថា "ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើឯងបានសម្លាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ?" ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "នៅកន្លែងដែលឆ្កែបានលិឍឈាមរបស់ណាបោត ឆ្កែក៏នឹងលិឍឈាមរបស់ឯងដូច្នោះដែរ"»។
២ ពង្សាវតារក្សត្រ 10:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កាលសំបុត្របានទៅដល់ហើយ គេក៏ចាប់ពួកបុត្រាស្ដេចទាំងចិតសិបអង្គសម្លាប់ទៅ ដាក់ព្រះសិរគ្រប់អង្គទៅក្នុងកញ្ឆេផ្ញើទៅលោក នៅត្រង់យេសរាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកមេដឹកនាំនៃក្រុងសាម៉ារីទទួលសាររបស់លោកយេហ៊ូវ គេនាំគ្នាចាប់បុត្រារបស់ស្ដេចទាំងចិតសិបអង្គនោះ មកកាត់ក យកក្បាលដាក់ក្នុងកព្ឆោ នាំទៅជូនលោកយេហ៊ូវនៅក្រុងយេសរាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលសំបុត្របានទៅដល់ហើយ គេក៏ចាប់ពួកបុត្រាស្តេចទាំង៧០អង្គសំឡាប់ទៅ ដាក់ព្រះសិរគ្រប់អង្គទៅក្នុងកញ្ឆេផ្ញើទៅឯលោក នៅត្រង់យេសរាល អាល់គីតាប ពេលពួកមេដឹកនាំនៃក្រុងសាម៉ារីទទួលសាររបស់លោកយេហ៊ូវ គេនាំគ្នាចាប់បុត្រារបស់ស្តេចទាំងចិតសិបនាក់នោះ មកកាត់កយកក្បាលដាក់ក្នុងកព្ឆោ នាំទៅជូនលោកយេហ៊ូវនៅក្រុងយេសរាល។ |
ឯងត្រូវទូលថា "ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើឯងបានសម្លាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ?" ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "នៅកន្លែងដែលឆ្កែបានលិឍឈាមរបស់ណាបោត ឆ្កែក៏នឹងលិឍឈាមរបស់ឯងដូច្នោះដែរ"»។
យើងនឹងនាំសេចក្ដីវេទនាមកលើឯង យើងនឹងបោសឯងចេញឲ្យអស់ ហើយកាត់កូនប្រុសៗចេញពីពូជពង្សអ័ហាប់ ទាំងអ្នកជាប់ចំណង ឬអ្នកមិនជាប់ចំណង ក្នុងពួកអ៊ីស្រាអែល។
រួចលោកក៏សរសេរសំបុត្រទីពីរផ្ញើទៅគេថា៖ «បើអ្នករាល់គ្នាកាន់ខាងខ្ញុំ ហើយចង់ស្ដាប់តាមបង្គាប់ខ្ញុំមែន នោះចូរកាត់ក្បាលពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នាចុះ រួចដល់ថ្ងៃស្អែកពេលថ្មើរណេះ អ្នករាល់គ្នាត្រូវទៅឯខ្ញុំនៅត្រង់យេសរាល» រីឯពួកបុត្រានៃស្ដេចទាំងចិតសិបអង្គ នោះសុទ្ធតែនៅជាមួយពួកអ្នកធំ ក្នុងទីក្រុងដែលបានបីបាច់រក្សា។
ពេលនោះ មានម្នាក់នាំដំណឹងមកជម្រាបលោកថា៖ «គេយកព្រះសិររបស់ពួកបុត្រាស្ដេចមកហើយ» លោកបង្គាប់ថា៖ «ចូរដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារកំផែងរហូតដល់ព្រឹកទៅ»។
លុះព្រឹកឡើង លោកក៏ចេញទៅឈរ មានប្រសាសន៍ទៅបណ្ដាជនទាំងឡាយថា៖ «អ្នករាល់គ្នាសុចរិតទេ គឺខ្ញុំទេដែលបានបះបោរនឹងចៅហ្វាយរបស់ខ្ញុំ ព្រមទាំងសម្លាប់ផង តែអ្នកណាបានសម្លាប់អ្នកទាំងនេះ?
ពេលព្រះនាងអ័ថាលាជាមាតារបស់ព្រះបាទអ័ហាស៊ីយ៉ាបានជ្រាបថា បុត្រាសុគតហើយ ព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្សរបស់ស្ដេចទាំងប៉ុន្មាន។
កាលព្រះបាទយេហូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់បិតា ហើយមានអំណាចចម្រើនឡើង ទ្រង់ក៏សម្លាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួកដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែលជាច្រើនដែរ