ខណៈនោះ ភ្លើងរបស់ព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះតង្វាយ ព្រមទាំងឧស ថ្ម និងធូលីដី ហើយក៏លិឍទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ។
២ ពង្សាវតារក្សត្រ 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេលីយ៉ាបានឆ្លើយទៅគេថា៖ «ប្រសិនបើខ្ញុំជាអ្នកសំណព្វរបស់ព្រះពិតមែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះអ្នក និងពួកហាសិបនាក់នេះទៅ!» ពេលនោះ ក៏មានភ្លើងរបស់ព្រះធ្លាក់ពីលើមេឃមកបញ្ឆេះមេទ័ពនោះ និងពួកហាសិបនាក់នោះមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីយ៉ាមានប្រសាសន៍មកពួកគេថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃ មកឆេះលោក និងពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេលីយ៉ាក៏ឆ្លើយទៅគេថា បើខ្ញុំជាអ្នកសំណប់របស់ព្រះពិត នោះសូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះឯង នឹងពួក៥០នាក់របស់ឯងទៅ នោះក៏មានភ្លើងនៃព្រះធ្លាក់ពីលើមេឃ មកបញ្ឆេះមេទ័ពនោះ នឹងពួក៥០នាក់របស់គាត់ដែរ អាល់គីតាប អេលីយ៉េសមានប្រសាសន៍មកពួកគេថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់អុលឡោះមែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃមក ឆេះអ្នក និងពលទាហានទាំងហាសិបនាក់របស់អ្នកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។ |
ខណៈនោះ ភ្លើងរបស់ព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះតង្វាយ ព្រមទាំងឧស ថ្ម និងធូលីដី ហើយក៏លិឍទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ។
ស្ដេចបានចាត់មេទ័ពម្នាក់ទៀត និងពួកហាសិបនាក់របស់គាត់ឲ្យទៅរកលោកអេលីយ៉ា ។ មេទ័ពនោះក៏ឡើងទៅ ហើយនិយាយទៅកាន់លោកថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ ស្តេចមានរាជឱង្ការដូច្នេះថា "ចូរប្រញាប់ចុះមក!"»។
ស្ដេចបានចាត់មេទ័ពទីបី និងពួកហាសិបនាក់ ឲ្យទៅថែមទៀត មេទ័ពទីបីនោះបានឡើងទៅលុតជង្គង់ក្រាបនៅមុខលោកអេលីយ៉ា អង្វរថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងជីវិតរបស់ហាសិបនាក់នេះផងចុះ។
កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជម្រាបថា៖ «ភ្លើងរបស់ព្រះបានធ្លាក់ពីលើមេឃមកបញ្ឆេះហ្វូងចៀម និងពួកបាវព្រាវអស់ទៅហើយ មានតែខ្ញុំមួយទេ ដែលរួចមកជម្រាបលោក»។
ពេលនោះ ស្រាប់តែមានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះអ្នកទាំងពីរនោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ។