ឯមារបស់លោកសូលក៏សួរដល់គាត់ និងអ្នកបម្រើថា៖ «តើឯងបានទៅណា?» គាត់ឆ្លើយថា៖ «បានទៅរកហ្វូងលា តែកាលយើងខ្ញុំរកវានៅទីណាមិនឃើញ នោះក៏ទៅជួបលោកសាំយូអែល»។
១ សាំយូអែល 9:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកសូលក៏ឆ្លើយតបទៅអ្នកបម្រើថា៖ «អើ ស្រួលហើយ ចូរយើងទៅចុះ!» នោះគេក៏ទៅក្រុងនោះ ជាកន្លែងដែលអ្នកសំណព្វរបស់ព្រះអាស្រ័យនៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសូលតបទៅអ្នកបម្រើវិញថា៖ «យោបល់ល្អ! តោ៎ះ យើងទៅ!»។ អ្នកទាំងពីរក៏ធ្វើដំណើរឆ្ពោះទៅភូមិ ដែលអ្នកជំនិតរបស់ព្រះជាម្ចាស់រស់នៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសូលក៏ឆ្លើយតបទៅបាវថា អើ ស្រួលហើយ ចូរយើងទៅចុះ នោះគេក៏ទៅឯក្រុងនោះ ជាកន្លែងដែលអ្នកសំណប់របស់ព្រះអាស្រ័យនៅ។ អាល់គីតាប លោកសូលតបទៅអ្នកបម្រើវិញថា៖ «យោបល់ល្អ! តោ៎ះ យើងទៅ!»។ អ្នកទាំងពីរក៏ធ្វើដំណើរឆ្ពោះទៅភូមិដែលអ្នកជំនិតរបស់អុលឡោះរស់នៅ។ |
ឯមារបស់លោកសូលក៏សួរដល់គាត់ និងអ្នកបម្រើថា៖ «តើឯងបានទៅណា?» គាត់ឆ្លើយថា៖ «បានទៅរកហ្វូងលា តែកាលយើងខ្ញុំរកវានៅទីណាមិនឃើញ នោះក៏ទៅជួបលោកសាំយូអែល»។
កំពុងដែលគេដើរតាមផ្លូវឡើងទៅឯទីក្រុង នោះគេជួបប្រទះនឹងពួកស្រីក្រមុំៗដែលចេញមកដងទឹក ហើយក៏សួរថា៖ «តើអ្នកមើលឆុតនៅទីនេះឬទេ?»
(កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា «ចូរយើងទៅឯអ្នកមើលឆុត» ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)។