យុវជននោះជម្រាបថា៖ «ហេតុការណ៍នោះកើតឡើង ពេលខ្ញុំកំពុងនៅលើភ្នំគីលបោ បានឃើញស្ដេចសូលច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់យ៉ាងប្រកិត។
១ សាំយូអែល 31:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកភីលីស្ទីនដេញតាមស្ដេចសូល និងពួកបុត្រារបស់ព្រះអង្គយ៉ាងប្រកិត គេបានសម្លាប់យ៉ូណាថាន អ័ប៊ីណាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រាសូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកភីលីស្ទីនដេញតាមព្រះបាទសូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកភីលីស្ទីនដេញតាមសូល នឹងពួកបុត្រាទ្រង់យ៉ាងប្រកិត គេបានសំឡាប់យ៉ូណាថាន អ័ប៊ីណាដាប់ ហើយនឹងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ អាល់គីតាប ពួកភីលីស្ទីនដេញតាមស្តេចសូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ស្តេចសូល។ |
យុវជននោះជម្រាបថា៖ «ហេតុការណ៍នោះកើតឡើង ពេលខ្ញុំកំពុងនៅលើភ្នំគីលបោ បានឃើញស្ដេចសូលច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់យ៉ាងប្រកិត។
ក៏សម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្ររបស់ទ្រង់ ហើយដាក់ច្រវាក់លង្ហិន នាំទ្រង់ទៅក្រុងបាប៊ីឡូន។
ពួកភីលីស្ទីនបានដេញតាមសូល និងពួកបុត្រារបស់ព្រះអង្គយ៉ាងប្រកិត គេបានធ្វើគុតយ៉ូណាថាន អ័ប៊ីណាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រារបស់ព្រះបាទសូល។
នើរ បង្កើតគីស គីសបង្កើតសូល ហើយសូលបង្កើតយ៉ូណាថាន ម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល។
នើរបង្កើតគីស គីសបង្កើតសូល សូលបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
ស្ដេចសូល និងយ៉ូណាថានជាបុត្រា ព្រមទាំងប្រជាជនដែលនៅជាមួយ បោះទ័ពនៅកេបា ក្នុងស្រុកបេនយ៉ាមីន រីឯពួកភីលីស្ទីន បោះទ័ពនៅមីកម៉ាស។
ស្ដេចសូលរើសពួកមនុស្សក្នុងសាសន៍អ៊ីស្រាអែល បានចំនួនបីពាន់នាក់ ក្នុងពួកនោះ មានពីរពាន់នាក់ នៅជាមួយទ្រង់ នៅត្រង់មីកម៉ាស និងលើភ្នំបេត-អែល ហើយមួយពាន់នាក់ទៀត នៅជាមួយយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯប្រជាជនដែលសល់នៅ ព្រះអង្គបានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ
កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានដែលពួននៅស្រុកភ្នំអេប្រាអិមបានឮថា ពួកភីលីស្ទីនរត់ដូច្នោះ នោះគេក៏ដេញតាមច្បាំងយ៉ាងប្រកិតដែរ។
រីឯបុត្រារបស់ស្ដេចសូល នោះគឺយ៉ូណាថានមួយ យីសវីមួយ និងម៉ាលគី-ស៊ូអាមួយ ឯបុត្រីទាំងពីរអង្គ នោះគឺនាងបងព្រះនាមថាម៉្រាប ហើយប្អូនព្រះនាមថាមីកាល។
លោកមានប្រសាសន៍ថា៖ «កុំខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំនឹងធ្វើជាអ្នកទីពីរបន្ទាប់អ្នក ដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ»។
មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ដែលនៅជាមួយទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន នៅថ្ងៃស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រារបស់ទ្រង់ នឹងបានទៅនៅជាមួយទូលបង្គំហើយ ព្រះយេហូវ៉ានឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ»។