ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 21:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សង្ឃ​ឆ្លើយ​ថា៖ «មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​សាសន៍​ភីលី‌ស្ទីន ដែល​លោក​បាន​សម្លាប់ នៅ​ក្នុង​ច្រក​ភ្នំ​អេឡា​ប៉ុណ្ណោះ បាន​រុំ​នឹង​សំពត់ ដាក់​នៅ​ខាង​ក្រោយ​អេផូឌ បើ​លោក​ត្រូវ​ការ សូម​យក​ចុះ ដ្បិត​គ្មាន​អ្វី​ទៀត​នៅ​ទី​នេះ​ទេ» នោះ​ដាវីឌ​ឆ្លើយ​ថា៖ «គ្មាន​ដាវ​ណា​ដូច​ដាវ​នោះ​ទេ ដូច្នេះ សូម​ឲ្យ​មក​ខ្ញុំ​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ថា៖ «មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​ជន‌ជាតិ​ភីលីស្ទីន ដែល​លោក​បាន​សម្លាប់​នៅ​ជ្រលង​ភ្នំ​អេឡា។ ដាវ​នោះ​រុំ​ដោយ​សំពត់ នៅ​ខាង​ក្រោយ​អាវ​អេផូដ*។ ប្រសិន​បើ​លោក​ចង់​បាន សូម​អញ្ជើញ​យក​ទៅ​ចុះ ព្រោះ​នៅ​ទី​នេះ គ្មាន​អាវុធ​ណា​ផ្សេង​ទៀត​ទេ»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «សូម​ប្រគល់​ដាវ​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ដាវ​ណា​ដូច​ដាវ​នេះ​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សង្ឃ​ឆ្លើយ​ថា មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​សាសន៍​ភីលីស្ទីន ដែល​លោក​បាន​សំឡាប់ នៅ​ក្នុង​ច្រក​ភ្នំ​អេឡា​ប៉ុណ្ណោះ បាន​រុំ​នឹង​សំពត់ ដាក់​នៅ​ខាង​ក្រោយ​អេផូឌ បើ​លោក​ត្រូវ​ការ សូម​យក​ចុះ ដ្បិត​គ្មាន​អ្វី​ទៀត​នៅ​ទី​នេះ​ទេ នោះ​ដាវីឌ​ឆ្លើយ​ថា គ្មាន​ដាវ​ណា​ដូច​ដាវ​នោះ​ទេ ដូច្នេះ សូម​ឲ្យ​មក​ខ្ញុំ​ចុះ។

សូមមើលជំពូក

អាល់គីតាប

អ៊ីមុាំ​និយាយ​ថា៖ «មាន​តែ​ដាវ​របស់​កូលីយ៉ាត ជា​ជន‌ជាតិ​ភីលី‌ស្ទីន ដែល​លោក​បាន​សម្លាប់​នៅ​ជ្រលង​ភ្នំ​អេឡា។ ដាវ​នោះ​រុំ​ដោយ​សំពត់ នៅ​ខាង​ក្រោយ​អាវ​អេផូដ។ ប្រសិន​បើ​លោក​ចង់​បាន សូម​អញ្ជើញ​យក​ទៅ​ចុះ ព្រោះ​នៅ​ទី​នេះ គ្មាន​អាវុធ​ណា​ផ្សេង​ទៀត​ទេ»។ ទត​និយាយ​ថា៖ «សូម​ប្រគល់​ដាវ​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ដាវ​ណា​ដូច​ដាវ​នេះ​ទេ»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 21:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្ដេច​សូល និង​ពួក​ទ័ព​អ៊ីស្រា‌អែល គេ​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​អេឡា ក៏​តម្រៀប​ពល​ដើម្បី​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន។


ដាវីឌ​ក៏​សួរ​អ័ហ៊ី‌ម៉ាឡេក​ថា៖ «តើ​នៅ​ទី​នេះ​លោក​មាន​លំពែង ឬ​ដាវ​ទេ? ខ្ញុំ​មិន​បាន​ជាប់​ដាវ ឬ​គ្រឿង​សស្ត្រា‌វុធ​មក​ជា‌មួយ​ទេ ព្រោះ​ការ​របស់​ស្តេច​នេះ ជា​ការ​ប្រញាប់​ណាស់»។


ហើយ​លោក​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​វា ក៏​បាន​ឲ្យ​អាហារ និង​ដាវ​របស់​កូលី‌យ៉ាត​ជា​សាសន៍​ភីលី‌ស្ទីន​ទៅ​វា​ផង»។


ពួក​គេ​យក​គ្រឿង​សស្ត្រា‌វុធ​នោះ ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះអាសថា​រ៉ូត ឯ​សព​របស់​ស្ដេច​ចង​ភ្ជាប់​នឹង​កំផែង​ក្រុង​បេត-សាន។