លោកម៉ូសេក៏ចុះពីលើភ្នំ មករកប្រជាជនវិញ ញែកគេចេញជាបរិសុទ្ធ ហើយគេក៏បោកសម្លៀកបំពាក់របស់ខ្លួន។
១ សាំយូអែល 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដាវីឌឆ្លើយកាត់ថា៖ «នេះគឺគេបានបង្អត់យើងជាស្រេច តាំងតែពីខ្ញុំចេញធ្វើដំណើរបានបីថ្ងៃមកហើយ បានជាពួកខ្ញុំបានបរិសុទ្ធទាំងអស់គ្នាទេ ឯនំបុ័ងនេះក៏ជានំបុ័ងធម្មតាម៉្យាងដែរ ទោះបើបានញែកជាបរិសុទ្ធក្នុងចាននៅថ្ងៃនេះឯងក៏ដោយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌមានប្រសាសន៍ទៅលោកបូជាចារ្យវិញថា៖ «ពិតមែនហើយ តាំងពីដើមរៀងមក កាលណាចេញទៅច្បាំង យើងតែងតែទទួលការហាមឃាត់មិនឲ្យរួមរស់ជាមួយស្ត្រីឡើយ។ អ្វីៗ របស់ពួកទាហានសុទ្ធតែបានញែកជាសក្ការៈអស់ហើយ។ ប៉ុន្តែ ថ្ងៃនេះ ទោះបីយើងធ្វើដំណើរធម្មតាក៏ដោយ ក៏យើងបានបរិសុទ្ធ ដោយសារកិច្ចការដែលកំពុងតែបំពេញនេះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាវីឌឆ្លើយកាត់ថា នេះគឺគេបានបង្អត់យើងជាស្រេច តាំងតែពីខ្ញុំចេញធ្វើដំណើរ បាន៣ថ្ងៃមកហើយ បានជាពួកខ្ញុំបានបរិសុទ្ធទាំងអស់គ្នាទេ ឯនំបុ័ងនេះក៏ជានំបុ័ងធម្មតាម្យ៉ាងដែរ ទោះបើបានញែកជាបរិសុទ្ធក្នុងចាននៅថ្ងៃនេះឯងក៏ដោយ អាល់គីតាប ទតនិយាយទៅអ៊ីមុាំវិញថា៖ «ពិតមែនហើយ តាំងពីដើមរៀងមក កាលណាចេញទៅច្បាំង យើងតែងតែទទួលការហាមឃាត់មិនឲ្យរួមរស់ជាមួយស្ត្រីឡើយ។ អ្វីៗរបស់ពួកទាហានសុទ្ធតែបានញែកជាសក្ការៈអស់ហើយ។ ប៉ុន្តែ ថ្ងៃនេះ ទោះបីយើងធ្វើដំណើរធម្មតាក៏ដោយ ក៏យើងបានបរិសុទ្ធ ដោយសារកិច្ចការដែលកំពុងតែបំពេញនេះដែរ»។ |
លោកម៉ូសេក៏ចុះពីលើភ្នំ មករកប្រជាជនវិញ ញែកគេចេញជាបរិសុទ្ធ ហើយគេក៏បោកសម្លៀកបំពាក់របស់ខ្លួន។
លោកបង្គាប់ប្រជាជនថា៖ «ចូររៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទីបី កុំទៅជិតស្ត្រីឡើយ»។
នំទាំងនោះត្រូវបានជាចំណែកអើរ៉ុន និងពួកកូនលោក គេត្រូវបរិភោគនៅទីកន្លែងបរិសុទ្ធ ដ្បិតជារបស់បរិសុទ្ធបំផុត សម្រាប់ពួកលោក ពីក្នុងអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា តាមច្បាប់ដ៏នៅអស់កល្បជានិច្ច»។
រួចយកនំឥតដំបែមួយ នំបុ័ងលាបដោយប្រេងមួយ និងនំក្រៀបមួយ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ និងស្មាស្តាំនោះ។
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាឧបករណ៍ដែលខ្ញុំជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅប្រាប់ពួកសាសន៍ដទៃ និងពួកស្តេច ព្រមទាំងពួកកូនចៅសាសន៍អ៊ីស្រាអែលផង។
មិនត្រូវបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមគ្នាទុកពេលមួយឲ្យទំនេរសម្រាប់អធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ ក្រែងអារក្សសាតាំងល្បួងអ្នករាល់គ្នា ដោយព្រោះមិនចេះអត់ទ្រាំ។
ប្រសិនបើព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងទុក្ខដោយព្រោះប្រព្រឹត្តអំពើល្អ ជាជាងប្រព្រឹត្តអំពើអាក្រក់។