បន្ទាប់មក ទេវតាពោលទៅឡុតថា៖ «តើមានអ្នកណាទៀតនៅទីនេះឬទេ? បើមានកូនប្រសា កូនប្រុស កូនស្រី ឬបងប្អូនណារបស់អ្នកដែលនៅក្នុងក្រុងនេះ ចូរនាំគ្នាចេញពីកន្លែងនេះទៅ។
១ សាំយូអែល 18:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពេលពួកមហាតលិកបាននាំពាក្យទៅប្រាប់ដល់ដាវីឌវិញហើយ លោកក៏សុខចិត្តធ្វើជាកូនប្រសារបស់ស្តេចដែរ ឯពេលកំណត់ដែលត្រូវយកមក មិនទាន់សម្រេចនៅឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួករាជបម្រើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌ ហើយលោកដាវីឌក៏យល់ឃើញថា សំណើនេះជាការសមរម្យ ដើម្បីធ្វើជាកូនប្រសារបស់ស្ដេច។ មុនពេលកំណត់ត្រូវរៀបអភិសេក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះកាលពួកមហាតលិកបាននាំសេចក្ដីទៅប្រាប់ដល់ដាវីឌវិញហើយ នោះលោកក៏សុខចិត្ត នឹងធ្វើជាកូនប្រសារបស់ស្តេចដែរ ឯពេលកំណត់ដែលត្រូវយកមក មិនទាន់សំរេចនៅឡើយ អាល់គីតាប ពួកអ្នកបម្រើនាំពាក្យទាំងនោះទៅប្រាប់ទត ហើយទតក៏យល់ឃើញថា សំណើនេះជាការសមរម្យ ដើម្បីធ្វើជាកូនប្រសារបស់ស្តេច។ មុនពេលកំណត់ត្រូវរៀបការ |
បន្ទាប់មក ទេវតាពោលទៅឡុតថា៖ «តើមានអ្នកណាទៀតនៅទីនេះឬទេ? បើមានកូនប្រសា កូនប្រុស កូនស្រី ឬបងប្អូនណារបស់អ្នកដែលនៅក្នុងក្រុងនេះ ចូរនាំគ្នាចេញពីកន្លែងនេះទៅ។
ស្ដេចសូលនឹកថា៖ «អញនឹងឲ្យនាងទៅវាចុះ ដើម្បីជាអន្ទាក់ដល់វា ហើយឲ្យដៃពួកភីលីស្ទីនបានទាស់នឹងវា»។ ដូច្នេះ ស្ដេចសូលក៏មានរាជឱង្ការទៅកាន់ដាវីឌថា៖ «នៅថ្ងៃនេះ ឯងនឹងធ្វើជាកូនប្រសាយើង ដោយសារនាងបន្ទាប់ នេះវិញ»។