ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 13:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា តែង​ចុះ​ទៅ​រក​ពួក​ភីលី‌ស្ទីន ដើម្បី​សំលៀង​ផាលនង្គ័ល ចប‌កាប់ ពូថៅ ឬ​កណ្តៀវ​របស់​គេ​រៀង​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្រប់ៗ​រូប​តែងតែ​ទៅ​រក​ជាង​ភីលីស្ទីន ដើម្បី​ច្រុង​ផាល​នង្គ័ល ចប ពូថៅ ឬ​ដឹង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា តែង​ចុះ​ទៅ​ឯ​ពួក​ភីលីស្ទីន ដើម្បី​នឹង​សំលៀង​ដែក​ផាល ចប‌កាប់ ពូថៅ ហើយ​នឹង​កណ្តៀវ​របស់​គេ​រៀង​ខ្លួន

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​គ្រប់ៗ​គ្នា តែងតែ​ទៅ​រក​ជាង​ភីលី‌ស្ទីន ដើម្បី​ច្រុង​ផាល នង្គ័ល ចប ពូថៅ ឬ​ដឹង។

សូមមើលជំពូក



១ សាំ‌យូ‌អែល 13:20
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​ធ្វើ​យ៉ាង​នោះ​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​ម៉ាណា‌សេ ពួក​អេប្រាអិម និង​ពួក​ស៊ីម្មាន រហូត​ដល់​ស្រុក​របស់​ពួក​ណែប‌ថា‌លី នៅ​កន្លែង​បាក់​បែក​ជុំ‌វិញ​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ


ដែក​រមែង​សំលៀង​ដែក ឯ​មនុស្សក៏​ធ្វើ​ឲ្យ​មិត្ត​សម្លាញ់​ខ្លួន មុត​ស្រួច​យ៉ាង​នោះ​ដែរ។


ប្រសិន‌បើ​យើង​សំលៀង​ដាវ​របស់​យើងដែល​ភ្លឺ‌ចាំង ហើយ​ដៃ​យើង​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌ នោះ​យើង​នឹង​សង‌សឹក​បច្ចា​មិត្ត​របស់​យើង ហើយ​នឹង​សង​អស់​អ្នកដែល​ស្អប់​យើង។


នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ជាង​ដែក​ឡើយ ដ្បិត​ពួក​ភីលី‌ស្ទីន​បាន​ជំនុំ​គ្នា​ថា ក្រែង​ពួក​ហេព្រើរ​ធ្វើ​ដាវ ឬ​លំពែង​សម្រាប់​ខ្លួន


ហើយ​ឈ្នួល​សំលៀង​ផាល​នង្គ័ល និងចប‌កាប់ មាន​តម្លៃ​ពីរ​ភាគ​បី​សេកែល ឯ​ឈ្នួល​សំលៀង​កណ្តៀវ និង​ពូថៅ ព្រម​ទាំង​សម្រួច​ជន្លួញ មាន​តម្លៃ​មួយ​ភាគ​បី​សេកែល។