ហើយសូមកុំឲ្យអស់អ្នកដែលដើរតាមទីនោះ ពោលថា៖ «សូមឲ្យព្រះពរនៃព្រះយេហូវ៉ា ស្ថិតនៅលើអ្នក! យើងឲ្យពរអ្នក ក្នុងព្រះនាមព្រះយេហូវ៉ា!» សោះឡើយ។
១ សាំយូអែល 13:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែកាលដុតថ្វាយរួច លោកសាំយូអែលក៏មកដល់ ហើយស្ដេចសូលក៏ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលស្ដេចថ្វាយតង្វាយដុតរួចស្រេចហើយ លោកសាំយូអែលអញ្ជើញមកដល់។ ព្រះបាទសូលក៏យាងទៅទទួល និងជម្រាបសួរលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់ ហើយសូលទ្រង់ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក អាល់គីតាប នៅពេលស្តេចធ្វើគូរបានដុតរួចស្រេចហើយ សាំយូអែលអញ្ជើញមកដល់។ ស្តេចសូលក៏ទៅទទួល និងជម្រាបសួរគាត់។ |
ហើយសូមកុំឲ្យអស់អ្នកដែលដើរតាមទីនោះ ពោលថា៖ «សូមឲ្យព្រះពរនៃព្រះយេហូវ៉ា ស្ថិតនៅលើអ្នក! យើងឲ្យពរអ្នក ក្នុងព្រះនាមព្រះយេហូវ៉ា!» សោះឡើយ។
ឯលោកបូអូសបានមកពីបេថ្លេហិម គាត់និយាយទៅកាន់ពួកអ្នកចម្រូតថា៖ «សូមព្រះយេហូវ៉ាគង់ជាមួយអ្នករាល់គ្នា» គេឆ្លើយថា៖ «សូមព្រះយេហូវ៉ាប្រទានពរដល់លោក»។
ដូច្នេះ លោកសាំយូអែលក៏ទៅរកស្ដេចសូល ហើយស្ដេចសូលមានរាជឱង្ការថា៖ «សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសម្រេច តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ»។
មានយុវជនម្នាក់របស់ណាបាលបានទៅជម្រាបដល់អ័ប៊ីកែល ជាប្រពន្ធណាបាលថា៖ «ដាវីឌបានចាត់មនុស្សពីទីរហោស្ថាន មកជម្រាបសួរចៅហ្វាយយើងខ្ញុំ តែលោកបានស្តីកិនដល់គេវិញ។