កូនរបស់អេហ៊ុឌ (ជាពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកអ្នកស្រុកកេបា ដែលត្រូវផ្លាស់ទៅនៅក្រុងម៉ាណាហាត់)។
១ របាក្សត្រ 8:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺណាម៉ាន អ័ហ៊ីយ៉ា និងកេរ៉ា គឺកេរ៉ានេះ ដែលនាំគេផ្លាស់ទៅ ហើយគាត់បង្កើតអ៊ូសា និងអ័ហ៊ីហ៊ូឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានណាម៉ាន អហ៊ីយ៉ា និងកេរ៉ា។ គឺលោកកេរ៉ានេះហើយដែលនាំពួកគេឲ្យប្ដូរទីលំនៅ។ គាត់ជាឪពុករបស់លោកអ៊ូសា និងលោកអប៊ីហ៊ូដ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺណាម៉ាន អ័ហ៊ីយ៉ា នឹងកេរ៉ា គឺកេរ៉ានេះ ដែលនាំគេផ្លាស់ទៅនោះ ហើយគាត់ក៏បង្កើតអ៊ូសា នឹងអ័ហ៊ីហ៊ូឌ អាល់គីតាប មានណាម៉ាន អហ៊ីយ៉ា និងកេរ៉ា។ គឺលោកកេរ៉ានេះហើយដែលនាំពួកគេឲ្យប្តូរទីលំនៅ។ គាត់ជាឪពុករបស់លោកអ៊ូសា និងលោកអប៊ីហ៊ូដ។ |
កូនរបស់អេហ៊ុឌ (ជាពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកអ្នកស្រុកកេបា ដែលត្រូវផ្លាស់ទៅនៅក្រុងម៉ាណាហាត់)។
ឯសាហារែមបង្កើតកូននៅស្រុកម៉ូអាប់ ក្រោយដែលបានឲ្យគេទៅប្រពន្ធរបស់គាត់ គឺហ៊ូស៊ីម និងប្អារ៉ា។
ព្រមទាំងអ័ហ៊ីយ៉ាជាកូនអ័ហ៊ីទូប បងរបស់អ៊ីកាបូឌ ដែលជាកូនភីនេហាស ភីនេហាស ជាកូនអេលី ជាសង្ឃរបស់ព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ។