១ របាក្សត្រ 8:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បេនយ៉ាមីនបង្កើតបេឡាជាកូនច្បង ទីពីរអ័សបេល ទីបីអ័ហ៊ីរ៉ាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបេនយ៉ាមីន បង្កើតបានបេឡា ជាកូនច្បង បន្ទាប់មក អាសបែលជាកូនទីពីរ អហ៊ីរ៉ាមជាកូនទីបី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបេនយ៉ាមីន គាត់បង្កើតបេឡាជាកូនច្បង រួចអ័សបេល ជាកូនទី២ អ័ហ៊ីរ៉ាមទី៣ អាល់គីតាប លោកពុនយ៉ាម៉ីន បង្កើតបានបេឡាជាកូនច្បង បន្ទាប់មក អាសបែលជាកូនទីពីរ អហ៊ីរ៉ាមជាកូនទីបី |
ទាំងអស់នេះសុទ្ធតែជាកូនចៅរបស់អេស៊ើរ ជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សជ្រើសរើស ហើយខ្លាំងពូកែ មានចិត្តក្លាហាន ជាមេលើពួកចៅហ្វាយ ដែលបានរាប់តាមពង្សាវតារ សម្រាប់ក្រសួងខាងចម្បាំង មានចំនួនជាពីរម៉ឺនប្រាំមួយពាន់នាក់។
កូនចៅរបស់បេនយ៉ាមីនតាមពូជអំបូរពួកគេមាន អំបូរបេឡា ជាពូជពង្សបេឡា អំបូរអ័សបេល ជាពូជពង្សរបស់អ័សបេល អំបូរអេហ៊ីរ៉ាម ជាពូជពង្សរបស់អេហ៊ីរ៉ាម