ហើយនៅជាមួយគេ មានពួកទាហានសម្រាប់ចម្បាំង ចំនួនបីម៉ឺនប្រាំមួយពាន់នាក់ តាមតំណតាមវង្សានុវង្សរបស់បុព្វបុរសគេ ព្រោះគេមានប្រពន្ធ មានកូនច្រើន។
១ របាក្សត្រ 7:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកបងប្អូនរបស់គេ នៅក្នុងពួកគ្រួអ៊ីសាខារទាំងប៉ុន្មាន ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលរាប់តាមពង្សាវតារគេ នោះមានចំនួនប្រាំបីម៉ឺនប្រាំពីរពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងអំបូរទាំងប៉ុន្មាននៃកុលសម្ព័ន្ធអ៊ីសាខារ ចំនួនបងប្អូនរបស់ពួកគេជំរឿនបានទាំងអស់ ៨៧ ០០០ នាក់ ដែលសុទ្ធតែជាមនុស្សពូកែអង់អាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួមពួកបងប្អូនគេ នៅក្នុងពួកគ្រួអ៊ីសាខារទាំងប៉ុន្មាន ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលរាប់តាមពង្សាវតារគេ នោះមានចំនួន៨ម៉ឺន៧ពាន់នាក់។ អាល់គីតាប នៅក្នុងអំបូរទាំងប៉ុន្មាននៃកុលសម្ព័ន្ធអ៊ីសាខារ ចំនួនបងប្អូនរបស់ពួកគេជំរឿនបានទាំងអស់៨៧ ០០០ នាក់ ដែលសុទ្ធតែជាមនុស្សពូកែអង់អាច។ |
ហើយនៅជាមួយគេ មានពួកទាហានសម្រាប់ចម្បាំង ចំនួនបីម៉ឺនប្រាំមួយពាន់នាក់ តាមតំណតាមវង្សានុវង្សរបស់បុព្វបុរសគេ ព្រោះគេមានប្រពន្ធ មានកូនច្រើន។