នេះជាបញ្ជីរាយនាមពួកអ៊ីស្រាអែល ពួកមេលើវង្សឪពុកគេ ពួកមេទ័ពធំតូច និងពួកនាយដែលបម្រើស្តេច តាមវេនរបស់គេចេញចូលរាល់ខែ នៅពេញក្នុងឆ្នាំ វេននិមួយៗមានពីរម៉ឺនបួនពាន់នាក់។
១ របាក្សត្រ 7:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនថូឡា គឺអ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល គេសុទ្ធតែជាកំពូលលើពួកវង្សរបស់ឪពុកគេ គឺថូឡា។ ពួកនោះជាមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន តាមតំណគេរៀងខ្លួន ហើយនៅក្នុងរាជ្យដាវីឌនោះ មានចំនួនពីរម៉ឺនពីរពាន់ប្រាំមួយនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកថូឡា មាន អ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើអំបូរថូឡា និងជាមនុស្សពូកែអង់អាចក្នុងក្រុមគ្រួសាររបស់ខ្លួន។ នៅជំនាន់ព្រះបាទដាវីឌ ពួកគេមានចំនួនទាំងអស់ ២២ ៦០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនថូឡា គឺអ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម នឹងសាំយូអែល នោះសុទ្ធតែជាកំពូល លើពួកវង្សរបស់ឪពុកគេ គឺថូឡានោះឯង ពួកនោះជាមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន តាមដំណគេរៀងខ្លួន ហើយនៅក្នុងរាជ្យដាវីឌនោះ គេមានចំនួន២ម៉ឺន២ពាន់៦០០នាក់ អាល់គីតាប កូនរបស់លោកថូឡា មាន អ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើអំបូរថូឡា និងជាមនុស្សពូកែអង់អាចក្នុងក្រុមគ្រួសាររបស់ខ្លួន។ នៅជំនាន់ស្តេចទត ពួកគេមានចំនួនទាំងអស់ ២២ ៦០០នាក់។ |
នេះជាបញ្ជីរាយនាមពួកអ៊ីស្រាអែល ពួកមេលើវង្សឪពុកគេ ពួកមេទ័ពធំតូច និងពួកនាយដែលបម្រើស្តេច តាមវេនរបស់គេចេញចូលរាល់ខែ នៅពេញក្នុងឆ្នាំ វេននិមួយៗមានពីរម៉ឺនបួនពាន់នាក់។