ឯកូនរបស់អ៊ូឡាម គឺបេដាន នេះសុទ្ធតែជាកូនចៅរបស់កាឡាត ដែលជាកូនម៉ាគារ ជាកូនម៉ាណាសេ។
១ របាក្សត្រ 7:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់ បង្កើតអ៊ីសហូឌ អ័បៀស៊ើរ និងម៉ាឡា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯនាងហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់ បង្កើតបាន អ៊ីសហូដ អបៀស៊ើរ និងម៉ាឡា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយហាម៉ូលេកេត ជាប្អូនស្រីគាត់ ក៏បង្កើតអ៊ីសហូឌ អ័បៀស៊ើរ នឹងម៉ាឡា អាល់គីតាប រីឯនាងហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់ បង្កើតបាន អ៊ីសហូដ អបៀស៊ើរ និងម៉ាឡា។ |
ឯកូនរបស់អ៊ូឡាម គឺបេដាន នេះសុទ្ធតែជាកូនចៅរបស់កាឡាត ដែលជាកូនម៉ាគារ ជាកូនម៉ាណាសេ។
កូនចៅរបស់កាឡាដមាន អំបូរយេស៊ើរ ជាពូជពង្សរបស់យេស៊ើរ អំបូរហេឡេក ជាពូជពង្សរបស់ហេឡេក
រីឯចំណែកដែលបានចែកឲ្យពួកកូនចៅម៉ាណាសេឯទៀត តាមពូជអំបូររបស់គេ គឺកូនចៅរបស់អ័បៀស៊ើរ កូនចៅរបស់ហេលេក កូនចៅរបស់អាសរាល កូនចៅរបស់ស៊ីគែម កូនចៅរបស់ហេភើរ និងកូនចៅរបស់សេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសៗរបស់ម៉ាណាសេ ដែលជាកូនលោកយ៉ូសែប តាមពូជអំបូររបស់គេ។
គ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានមកអង្គុយនៅក្រោមដើមម៉ៃសាក់នៅអូប្រា ដែលជារបស់យ៉ូអាស ក្នុងអំបូរអ័បៀស៊ើរ រីឯគេឌានជាកូនរបស់លោក កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន។
ពេលនោះ គេឌានក៏សង់អាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា យេហូវ៉ា-សាឡិម (ដែលមានន័យថា ព្រះអម្ចាស់ជាសេចក្ដីសុខសាន្ត)។ អាសនានោះស្ថិតនៅត្រង់អូប្រា ដែលជារបស់ពួកអ័បៀស៊ើរ រហូតដល់សព្វថ្ងៃ។
ប៉ុន្ដែ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាសណ្ឋិតលើគេឌាន លោកក៏ផ្លុំត្រែឡើង ហើយកោះហៅពួកអ័បៀស៊ើរឲ្យមកតាមលោក។
លោកមានប្រសាសន៍ទៅគេថា៖ «តើខ្ញុំបានធ្វើអ្វីដែលប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នាបាន? តើការសន្សែសន្សំផ្លែទំពាំងបាយជូររបស់ពួកអេប្រាអិម មិនមែនវិសេសជាងការបេះផ្លែទំពាំងបាយជូររបស់ពួកអ័បៀស៊ើរទេឬ?