ហើយយ៉ូអាប់ជាកូនសេរូយ៉ា និងពួកខាងដាវីឌក៏ចេញទៅប្រទះគ្នានៅត្រង់ស្រះគីបៀន គេអង្គុយនៅទាំងសងខាងស្រះ គឺម្ខាងមួយពួក ម្ខាងមួយពួក។
១ របាក្សត្រ 27:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេសាអែល ប្អូនយ៉ូអាប់ ជាមេទីបួន នៅខែទីបួន ហើយបន្ទាប់មក មានសេបាឌា ជាកូនលោក ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងពលទីបួន ដែលចេញប្រតិបត្តិការនៅខែទីបួន ដឹកនាំដោយលោកអេសាអែល ជាប្អូនរបស់លោកយ៉ូអាប់។ កូនរបស់គាត់គឺ លោកសេបាឌា ជាមេបញ្ជាការរង។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មេទី៤ ដែលសំរាប់ខែអាសាឍ គឺអេសាអែល ជាប្អូនយ៉ូអាប់ ហើយបន្ទាប់មកមានសេបាឌា ជាកូនលោក ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ អាល់គីតាប កងពលទីបួនដែលចេញប្រតិបត្តិការនៅខែទីបួន ដឹកនាំដោយលោកអេសាអែល ជាប្អូនរបស់លោកយ៉ូអាប់។ កូនរបស់គាត់ គឺលោកសេបាឌា ជាមេបញ្ជាការរង។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ |
ហើយយ៉ូអាប់ជាកូនសេរូយ៉ា និងពួកខាងដាវីឌក៏ចេញទៅប្រទះគ្នានៅត្រង់ស្រះគីបៀន គេអង្គុយនៅទាំងសងខាងស្រះ គឺម្ខាងមួយពួក ម្ខាងមួយពួក។
ក្នុងចំណោមសាមសិបរូប មានអេសាអែលប្អូនយ៉ូអាប់ អែលហាណានកូនដូដូរ ពីភូមិបេថ្លេហិម
ឯមនុស្សខ្លាំងពូកែក្នុងចំណោមពលទ័ពទាំងប៉ុន្មាន គឺអេសាអែល ជាប្អូនយ៉ូអាប់ អែលហាណាន ជាកូនដូដូរ ដែលនៅក្រុងបេថ្លេហិម
បេណាយ៉ាជាមនុស្សខ្លាំងពូកែក្នុងពួកសាមសិបនាក់ ហើយជាមេបញ្ជាការ ឯអាំមីសាបាឌ ជាកូនលោក ក៏នៅក្នុងវេននេះដែរ។
មេទីប្រាំ សម្រាប់ខែទីប្រាំ គឺសាមហ៊ូត ជាពួកយីសរ៉ា ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។